ភ្លើងឆេះព្រៃនៅ Halifax ប្រទេសកាណាដា នាំឲ្យមានការបញ្ជាជម្លៀសមនុស្សចេញពីគេហដ្ឋានរាប់ពាន់ខ្នង

2023/05/30 06:03:55 pm        248

កាណាដា៖ ភ្លើងឆេះព្រៃ នៅទីក្រុង Halifax ភាគខាងកើតប្រទេសកាណាដា បាននាំមានការបញ្ជាឲ្យជម្លៀសជាចាំបាច់សម្រាប់ប្រជាជនពីលំនៅឋានរាប់ពាន់ខ្នង ហើយក្រុមមន្ត្រីបានប្រាប់ឲ្យដឹងថា អ្នកស្រុកនឹងមិនត្រូវបានអនុញ្ញាតឲ្យត្រឡប់មកវិញនោះទេ ប្រសិនបើមិនមានការណែនាំពីអាជ្ញាធរក្រុង។

អភិបាលក្រុង Halifax លោក Mike Savage បាននិយាយថា ការជម្លៀសនេះ បានប៉ះពាល់ដល់មនុស្សប្រហែល ១៨.០០០នាក់។ ការបញ្ជាដែលបានចេញកាលពីថ្ងៃអាទិត្យ គ្របដណ្តប់លើតំបន់ Hammonds Plains, Upper Tantallon និង Pockwock ដោយសហគមន៍ជាយក្រុងទាំងនេះ គឺជាកន្លែងស្នាក់នៅសម្រាប់កម្មករជាច្រើនក្នុងទីក្រុង ដែលមានទីតាំងនៅប្រហែល ១៥ម៉ាយ (ប្រមាណជា ២៤គីឡូម៉ែត្រ) ពីក្រុង Halifax។ ជាមួយគ្នានេះ ប្រជាពលរដ្ឋនៅសង្កាត់ក្បែរៗនោះ ដែលហ៊ុមព័ទ្ធដោយព្រៃឈើ មានអារម្មណ៍អន្ទះសារ ពេញមួយយប់។

លោក Dave Meldrum អគ្គស្នងការរងនៃអង្គភាពអគ្គិភ័យប្រចាំតំបន់ Halifax បានប្រាប់អ្នកយកព័ត៌មាន កាលពីព្រឹកថ្ងៃចន្ទថា ភ្លើងដែលកំពុងឆេះនៅតំបន់ Tantallon និង Hammonds Plains មិនទាន់រលត់ទេ ខណៈដែលមូលហេតុនៃការឆេះនេះ កំពុងស្ថិតក្នុងការស៊ើបអង្កេត ហើយរបាយការណ៍ពាក់ព័ន្ធនឹងមនុស្សស្លាប់ ឬរបួស នៅមិនទាន់មានឡើយទេ។

លោក Meldrum បាននិយាយថា អ្នកពន្លត់អគ្គិភ័យប្រហែល ១០០នាក់ បានប្រឹងប្រយុទ្ធជាមួយភ្លើងពេញមួយយប់ ហើយថា ក្រុមសង្គ្រោះបន្ទាន់នឹងមានការងារច្រើនថ្ងៃខាងមុខទៀតដែលត្រូវធ្វើ។ ទីក្រុងនេះបានប្រកាសភាពអាសន្នក្នុងតំបន់ កាលពីល្ងាចថ្ងៃអាទិត្យ បន្ទាប់ពីចំហេះព្រៃ បណ្តាលឲ្យមានការជម្លៀសមនុស្ស និងការដាច់ចរន្តអគ្គិសនី ហើយអាជ្ញាធរក៏បានបិទសាលារៀនមួយចំនួនផងដែរ៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        327
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        326
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        317

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm