ស.ស.យ.ក រៀបចំវគ្គបណ្តុះបណ្តាល អ្នកសង្កេតការណ៍បោះឆ្នោតសម្រាប់ជនបង្គោល​ «យុទ្ធនាការពលរដ្ឋល្អ »

2023/05/30 06:59:00 pm        167

ភ្នំពេញ៖ នាព្រឹកថ្ងៃ៣០ខែឧសភា ឆ្នាំ២០២៣នេះ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានរៀបចំវគ្គបណ្តុះបណ្តាល អ្នកសង្កេតការណ៍បោះឆ្នោត សម្រាប់ជនបង្គោលរបស់ ស.ស.យ.ក រាជធានីខេត្តទទួលបន្ទុកអនុវត្ត «យុទ្ធនាការពលរដ្ឋល្អ » ដើម្បីបំពេញកាតព្វកិច្ចល្អក្នុងការចូលរួម​សង្កេតការណ៍​លើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ ។

ពិធីបើកវគ្គបណ្តុះបណ្តាលសមាជិកយុវជនជាជនបង្គោលធ្វើឡើងក្រោមវត្តមានឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និង ឯកឧត្តម កើត រិទ្ធ សមាជិកគណៈអចិន្ត្រៃយ៍ សហភាព​សហព័ន្ធ យុវជនកម្ពុជា និងជាប្រធានក្រុមការងារទទួលបន្ទុកជំរុញ និងតាមដានការ​អនុវត្ត «យុទ្ធនាការពលរដ្ឋល្អ » រួមទាំងមានការ​អញ្ជើញ​ចូលរួមពីសមាជិកសមាជិការ ​នៃសហភាព​សហព័ន្ធ​យុវជនកម្ពុជា ដែលជាសិក្ខាកាមមកពីតាមបណ្តាខេត្តផ្សេងៗដែលនឹង​ត្រូវទទួលការ​បណ្តុះ​បណ្តាលប្រមាណ ៣០០នាក់ បន្ថែមទៀតផងដែរ ។

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា មានប្រសាសន៍ថា ដូចសព្វមួយដង នៅថ្ងៃនេះ សហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាល ដល់ជនបង្គោល​រាជធានី-ខេត្ត របស់ខ្លួនត្រៀមចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសតាំង​តំណាងរាស្រ្ត នីតិកាលទី៧​ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗនេះ។ នេះជាផ្នែកមួយនៃការអនុវត្តផែន​ការយុទ្ធសាស្រ្តយុវជនក្នុងបុព្វហេតុជាតិមាតុភូមិ ឆ្នាំ ២០១៨-២០២៣​ ក្រោមយុទ្ធនាការ “ពលរដ្ឋល្អ” ដើម្បីចូលរួមធានានូវយុត្តិធម៌ តម្លាភាព ​និងធម្មានុរូបភាពនៃការបោះឆ្នោតនាពេលខាងមុខ។

ឯកឧត្តម ហ៊ុន ម៉ានី សូមចូលរួមអបអរសាទរដល់គណបក្សនយោបាយទាំង ១៨ ដែលកាលពី​ម្សិលម៉ិញ ​ទទួលបានលេខរៀងសម្រាប់ការប្រកួតប្រជែងនាពេលខាងមុខ។

ឯកឧត្តម ក៏សូមថ្លែងអំណរគុណផងដែរដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ( គ.ជ.ប ) ដែលបានដើរតួនាទីជាអាជ្ញាកណ្តាលប្រកបដោយជំនឿទុកចិត្ត ក្នុងការធានាដល់ការប្រព្រឹត្តទៅ​នៃការបោះឆ្នោត។ ការចូលរួមរបស់គណបក្សទាំង១៨​ នៅក្នុងការបោះឆ្នោតសម្រាប់អាណត្តិនេះ បាន​ឆ្លុះបញ្ចាំង​ឱ្យឃើញថា លំហសេរីភាព​ និងលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស កំពុង​តែមាន​អត្ថិភាព​យ៉ាងទូលំទូលាយ ដែលអាចអនុញ្ញាតឱ្យប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយ អាច​បញ្ចេញ​នូវការគាំទ្ររបស់ខ្លួនដល់គណបក្ស​ ដែលខ្លួនទុកចិត្ត។

ឯកឧត្តមបណ្ឌិត សោម រតនា សមាជិក គណៈកម្មាធិការកណ្តាល ​ស.ស.យ.ក និងជាប្រធាន​ក្រុមការងារផ្សព្វផ្សាយ និងទំនាក់ទំនងសារធារណៈ មានប្រសាសន៍​ឱ្យ​ដឹងថា វគ្គបណ្តុះបណ្តាល​នៅពេលនេះ គឺដើម្បីអោយសមាជិកសមាជិការជាជនបង្គោលទាំងអស់ ដែលត្រូវចូលរួមក្នុង​ការ​សង្កេតការណ៍​បោះឆ្នោត បានយល់បានដឹងពីតួនាទីរបស់ខ្លួនអោយ​បានច្បាស់លាស់ ក្នុង​កំឡុងពេល​បំពេញភារកិច្ច នៃការចុះ​សង្កេតការណ៍​ ។

ឯកឧត្តម បន្ថែមថា អ្នកសង្កេតការណ៍​ដែលបានចូលរួម​សង្កេតការណ៍គ្រប់ការិយាល័យ​បោះឆ្នោត គឺ​ដើម្បីពិនិត្យមើល ​នឹងធានាបានថា ​មិនមានភាពមិនប្រក្រតីក្នុងការរារាំងរំខានដល់ដំណើរការ នៃការ​បោះឆ្នោតផងដែរ ​ទាំងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ​ក៏ដូចជា​ការបោះឆ្នោតជ្រើសតាំង​តំណាង​រាស្ត្រជាដើម ។

ជាថ្មីម្តងទៀត ក្នុងនាមអ្នកតំណាងរបស់ ស.ស.យ.ក ឯកឧត្តមសង្ឃឹម និងរំពឹងថា សមាជិក​សមាជិកា ​ក៏ដូចជាសិក្ខកាមជាជនបង្គោល ​ដែលបានមកទទួលការ​បណ្តុះបណ្តាល​នៅពេលនេះ ពួកគាត់នឹង​យក​ចំណេះដឹង​ពី​ការរៀនសូត្រនេះ ​យក​ទៅអនុវត្តអោយបានល្អ ក៏ដូចជាការ​បញ្ជ្រាប​បន្តទៅបណ្តាសមាជិកផ្សេងទៀត ដែលពួកគាត់ចូលរួមក្នុងការសង្កេតការណ៍នៅពេលខាងមុខនេះ អោយពួកគាត់ក្លាយទៅជាអ្នក​សង្កេតការណ៍​បោះឆ្នោត​មួយ​ដែល​ប្រកប​ទៅ​ដោយយុត្តិធម៌ និង​ក្រមសីលធម៌ត្រឹមត្រូវផងដែរ ៕ អត្ថបទ » លីហេង


អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        132
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        118
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        126

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm