ពលករខ្មែរចំនួន ២៥៥នាក់ថែមទៀត ត្រូវបានប្រកាសរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា

2023/05/30 10:41:36 pm        283

ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា បានទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះសមាជិកបក្សថ្មីចំនួន ២៥៥នាក់បន្ថែមទៀត ដែលជាពលករខ្មែរនៅប្រទេសថៃ ព្រមទាំងចាត់ទុកការមករួមជីវភាពនយោបាយជាមួយបក្សប្រជាជន គឺជាការបង្កើនកម្លាំងការពារសន្តិភាព និងគិតគូរពីជោគវាសនាកូនចៅជំនាន់ក្រោយ។

គួរជម្រាបជូនថា គណបក្សប្រជាជនកម្ពុជា ដែលបានប្រកាស​បញ្ចូល​សមាជិកថ្មី ដែលជាពលករខ្មែរ​នៅប្រទេសថៃ ខណៈអ្នកខ្លះក៏ធ្លាប់ជាសមាជិកអតីតគណបក្សសង្គ្រោះជាតិ និងគណបក្សភ្លើងទៀនដែរ។

ពិធីនេះបានធ្វើឡើងនៅទីក្រុងបាងកក ប្រទេសថៃ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ិត សំហេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារកសាង​ និងពង្រឹងគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសថៃ។

ប្រភពពីគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំក្រសួងការងារ ​និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីល្ងាចថ្ងៃទី២៩ ខែឧសភាកន្លងទៅ បានឲ្យដឹងថា នៅក្នុងពិធីជួបសំណេះសំណាល​ជាមួយ​សមាជិកថ្មីទាំងអស់នោះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានលើកឡើងថា បានអំពាវនាវដល់​សមាជិកបក្សនៅប្រទេសថៃ ត្រូវខិតខំការពារសន្តិភាព សាមគ្គីភាព ដើម្បីការរស់នៅរបស់កូនចៅ​ជំនាន់​ក្រោយឱ្យបានសុខ​ក្សេមក្សាន្ត កុំឱ្យដូចប្រជាជនជំនាន់មុនរងទុក្ខលំបាកវេទនាដោយ​សារសង្គ្រាម និងអំពើប្រល័យពូជសាសន៍។ សន្តិភាព ត្រូវបានសម្ដេចតេជោ ហ៊ុន សែន និង​គណបក្សប្រជាជនកម្ពុជា តស៊ូពលីស្វែងរកបានក្នុងដៃរួចហើយ នៅឡើយតែខិតខំថែរក្សាឱ្យ​គង់វង្ស​យូរអង្វែងតទៅទៀតប៉ុណ្ណោះ។

ឯកឧត្តម ធ្វើការរម្លឹកជូនសមាជិកថ្មីទៀតថា គណបក្សប្រជាជនកម្ពុជា មិនបោះបង់ពលរដ្ឋរបស់ខ្លួន​ណាម្នាក់នោះឡើយ មានតែការពារជួយគ្នាទៅវិញទៅមក ហើយខិតខំថែរក្សាសាមគ្គីភាព តួយ៉ាង​ដូចកាល​ពីអំឡុងមានការរាតត្បាតដោយជំងឺកូវីដ១៩ សម្ដេចតេជោ ហ៊ុន សែន បានណែនាំឱ្យ​រៀបចំ​ក្រុមការងារចុះជួយពលករខ្មែរដែលនៅប្រទេសថៃ និងពលករដែលធ្វើដំណើរចេញពី​ប្រទេសថៃ​ចូលស្រុកកំណើតវិញ​ ដូចជាការសម្រួលការធ្វើដំណើរមកប្រទេសកំណើតវិញ ធ្វើ​ចត្តាឡីស័ក​នៅតាមព្រំដែន​ ផ្គត់ផ្គង់​រាល់តម្រូវការក្នុងពេលនោះ ​នៅពេលតេស្ដដឹងថាគ្មានកូវីដ គឺបានរៀបចំរថយន្តនាំពលករទៅដល់ផ្ទះតែម្ដង។

លោក ឱក រតនា ដែលជាអតីតសមាជិកអតីតគណបក្សសង្គ្រោះជាតិ ​និងគណបក្សភ្លើងទៀន ក៏បានបញ្ជាក់ពីភាពអសកម្មរបស់គណបក្សទាំងនោះ ដែលគិតពីកេងចំណេញនយោបាយ ប៉ុន្តែនៅ​ពេលពលករមានទុក្ខលំបាកគឺមិនដែលចុះមកជួយ ឬយកចិត្តទុកដាក់ជាមួយពលករនោះឡើយ។ ទីបំផុត ពួកគាត់ក៏សម្រេចមកចូលរួមជាមួយគណបក្សប្រជាជនកម្ពជាវិញ ដោយហេតុថា​ក្រុម​ការងារ​ដែលចាត់តាំងដោយគណបក្សប្រជាជនតែងចុះទៅជួយដោះស្រាយទុក្ខ​លំបាក​របស់ពលករ​ដល់ទីតាំងតែម្ដង នោះហើយជាហេតុផលដែលពលករបង្កើនការជឿជាក់លើគណបក្សប្រជាជន និងសម្រេចចូលជាសមាជិកតែម្ដង៕

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        135
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        119
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        126

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm