ជំនួយការរបស់លោក Zelenskiy៖ ផែនការសន្តិភាពអ៊ុយក្រែន គឺជាមធ្យោបាយតែមួយគត់ ដើម្បីបញ្ចប់សង្គ្រាមរបស់រុស្ស៊ី​

2023/05/30 11:30:23 pm        226

​ជំនួយការ​ប្រធានាធិបតី​ជាន់ខ្ពស់​ម្នាក់ បាន​និយាយថា លោក Volodymyr Zelenskiy បាន​ប្រាប់​ប្រជាជាតិ​កំពុងអភិវឌ្ឍន៍​សកល​ខាងត្បូង ឬ​«Global South» នៅក្នុង​កិច្ចប្រជុំ​កំពូល​របស់​ក្រុម​ប្រទេស​អ្នកមាន​សេដ្ឋកិច្ច​លូតលាស់​ទាំង​ប្រាំពីរ (G7) ក្នុង​ខែ​នេះ​ថា ផែនការ​សន្តិភាព​រប​ស់​ទីក្រុង​គី​វ (Kyiv) គឺជា​មធ្យោបាយ​តែមួយគត់ ដើម្បី​បញ្ចប់សង្គ្រាម​របស់​រុស្ស៊ី នៅក្នុង​ប្រទេស​របស់លោក​។​

​សម្ដី​របស់​ប្រធាន​ទីប្រឹក្សា​ការទូត​ប្រធានាធិបតី​លោក Ihor Zhovkva មាន​ឡើង​នៅក្នុង​បទសម្ភាសន៍​មួយ បន្ទាប់ពី​លោក Zelenskiy បានធ្វើ​ដំណើរ​ទៅកាន់​សម្ព័ន្ធ​ប្រទេស​ប្រជាជាតិ​អារ៉ាប់ និង​កិច្ចប្រជុំ​កំពូល G7 នៅ​ប្រទេស​ជប៉ុន នៅ​ចន្លោះ​ថ្ងៃទី​១៩-២១ ខែឧសភា​។ មិន​ខុសពី​មេដឹកនាំ G7 ផ្សេងទៀត​ដែរ លោក Zelenskiy បាន​ជួប​ជាមួយ​ប្រមុខ​ដឹកនាំ​នានា ដែលមាន​វត្តមាន ក្នុង​កិច្ចប្រជុំ​នោះ ក្នុងនោះ​មាន​ប្រទេស​ឥណ្ឌា ឥណ្ឌូនេស៊ី អ៊ីរ៉ាក់ និង​ព្រះអង្គម្ចាស់​អារ៉ាប៊ីសាអ៊ូឌីត​ជាដើម​។​

​លោក Zhovkva បាន​ប្រាប់​សារព័ត៌មាន Reuters ថា​៖ «​មិនអាច​មាន​ផែនការ​សន្តិភាព​របស់​ប្រេ​ស៊ី​ល ផែនការ​សន្តិភាព​រប​ស់​ចិន និង​ផែនការ​សន្តិភាព​របស់​អាហ្វ្រិក​ខាងត្បូង​នោះទេ ដរាបណា​យើង​កំពុងនិយាយ​អំពី​សង្គ្រាម ដែល​កំពុង​កើតមាន​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​»​។​

​លោក Zhovkva បាន​បន្តថា ប្រទេស​អ៊ុយ​ក្រែ​ន ដែល​កំពុង​រៀបចំ​សម្រាប់​ការ​វាយបក​ជា​យុទ្ធសាស្ត្រ​ប្រឆាំងនឹង​កងកម្លាំង​របស់​រុស្ស៊ី មិន​ចាប់អារម្មណ៍​នឹង​បទ​ឈប់​បាញ់​នោះទេ ហើយ​ចង់​ឲ្យ​ការអនុវត្ត​ផែនការ​សន្តិភាព​របស់​ខ្លួន គិតគូរ​ដល់​ការដក​កងទ័ព​រុស្ស៊ី​ទាំងស្រុង​។ ដោយបាន​ច្រានចោល​ការអំពាវនាវ​ឲ្យ​មាន​បទ​ឈប់​បាញ់​ពី​បណ្តា​ប្រទេស​នៅក្រៅ​តំបន់​អឺរ៉ុប និង​អាមេរិក​ខាងជើង អ្នកការទូត​រូបនេះ បាន​បញ្ជាក់ថា ការ​មាន «Global South» ចូលរួម​ជាមួយនឹង​ផែនការ​សន្តិភាព​របស់​ក្រុង​គី​វ (Kyiv) គឺជា​អាទិភាព​កំពូល​ចម្បង ព្រោះ «Global South» តំណាង​ឲ្យ​ប្រទេស​មកពី​តំបន់​អាមេរិក​ឡាទីន ឬ​អាមេរិក​ខាងត្បូង អាហ្វ្រិក និង​អាស៊ី​ភាគច្រើន​៕​

អត្ថបទដែលទាក់ទង

ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm        12
ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm        11
មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm        26

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង

2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm