មនុស្ស ៨នាក់ ត្រូវបានជួយសង្គ្រោះ ក្រោយហេតុការណ៍បាក់អគារនៅរដ្ឋ Iowa សហរដ្ឋអាមេរិក

2023/05/30 11:40:38 pm        288

​ក្រុមមន្ត្រីរាយការណ៍​កាលពី​ថ្ងៃ​ចន្ទ​ថា ក្រុមការងារ​សង្គ្រោះ និង​រុករក បានធ្វើការ​ពេញ​មួយ​យប់ សង្គ្រោះបាន​ជនរងគ្រោះ​ទី ៨​ពី​អគារ​ផ្ទះល្វែង​ដែល​បាន​បាក់​នៅ​ទីក្រុង Davenport រដ្ឋ Iowa សហរដ្ឋអាមេរិក។

​អភិបាលក្រុង Davenport និង​ប្រធាន​ក្រុម​ពន្លត់​អគ្គិភ័យ បាន​និយាយប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ពួកគេ​មានជំនឿថា ឧ​ប​ទ្ទេវ​ហេតុ​បាក់​អគារ​នេះ នឹង​បញ្ចប់​ទៅដោយ​គ្មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​នោះទេ។

​ផ្នែក​កណ្តាល​នៃ​អគារ​កម្ពស់ ៦​ជាន់​មាន​អគារ​ផ្ទះល្វែង និង​អគារ​ធុរកិច្ច​ចំនួន ៨៤​បន្ទប់ បាន​បាក់​ដោយ​គ្មាន​មូលហេតុ​កាលពី​រសៀល​ថ្ងៃអាទិត្យ បង្ខំ​ឲ្យ​មាន​ប្រតិបត្តិ​ការសង្គ្រោះ​ភ្លាមៗ ដោយបាន​ទាញ​មនុស្ស ៧​នាក់​ចេញពី​ជាន់​ជាច្រើន​នៃ​អគារ ក្នុងនោះ​មនុស្ស​មួយចំនួន បាន​ចុះ​តាម​ជណ្តើរ​រថយន្ត​ពន្លត់​អគ្គិភ័យ។

​ក្រុមមន្ត្រី​អះអាងថា មនុស្ស​រាប់សិប​នាក់​ផ្សេងទៀត បាន​ដើរ​ចេញពី​អគារ​ដោយ​ខ្លួនឯង។

​អភិបាលក្រុង​លោក Mike Matson បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​នា​ព្រឹក​ថ្ងៃ​ចន្ទ​ថា ដោយមាន​ជំនួយ​ពី​សុនខ​ជួយសង្គ្រោះ ៦​ក្បាល ក្រុម​ឆ្លើយតប​ដំបូង បាន​ទាញ​មនុស្ស​ទី ៨​ចេញពី​អគារ​ទាំងយប់ ហើយ​ជនរងគ្រោះ​ចុងក្រោយ​នេះ ទទួលបាន​ការព្យាបាល​នៅឯ​មន្ទីរពេទ្យ៕​

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        303
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        302
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        293

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm