ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងបាន តម្រូវឱ្យអង្គការមជ្ឈមណ្ឌល សិក្សាបណ្តុះបណ្តាល កសាង សន្តិភាព និងដោះស្រាយទំនាស់ (CPCS) បញ្ឈប់ជាបន្ទាន់នូវកិច្ចប្រជុំស្តីពី «Review of Current Humanitarian Efforts, and Seeking Effective Ways Forward» ដែលប្រព្រឹត្តទៅនៅថ្ងៃទី ៣០-៣១ ខែឧសភា ឆ្នាំ២០២៣ នៅខេត្តសៀមរាប ដោយសារសកម្មភាពនេះ អាចជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋសមាជិកអាស៊ាន ដែលផ្ទុយនឹងធម្មនុញ្ញអាស៊ាន ច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល និងលក្ខន្តិកៈ ដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ។
ក្រសួងបញ្ជាក់ថា៖«ក្នុងករណីមិនអនុវត្តតាមស្មារតី នៃលិខិតនេះ ក្រសួងមហាផ្ទៃនឹងចាត់ វិធានការតាមផ្លូវច្បាប់ ជាធរមាន»៕
