មហាសេដ្ឋីប្រព័ន្ធផ្សព្វផ្សាយហុងកុងលោក ជីមមី ឡៃ ចាញ់បណ្ដឹងទាមទារបញ្ចប់ការកាត់ក្តីសន្តិសុខ​ជាតិ​

2023/05/31 01:56:24 am        337

​ហុងកុង​៖ តុលាការ​ហុងកុង​កាលពី​ថ្ងៃ​ចន្ទ (២៩ មេសា​) បាន​ច្រានចោល​សំណើសុំ​បញ្ចប់​ការកាត់ក្តី​សន្តិសុខ​ជាតិ​ដ៏​សំខាន់​មួយ​ប្រឆាំងនឹង​មហាសេដ្ឋី​ប្រព័ន្ធ​ផ្សព្វផ្សាយ​លោក ជី​មមី ឡៃ ដែល​ជា​ករណី​មួយ​អាចឱ្យ​លោក​ជាប់ពន្ធនាគារ​អស់​មួយជីវិត ប្រសិនបើ​ត្រូវបាន​ផ្តន្ទាទោស​។​

​លោក ជី​មមី ឡៃ វ័យ ៧៥ ឆ្នាំ គឺជា​ស្ថាបនិក​នៃ​សារព័ត៌មាន Apple Daily ដែល​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ ហើយ​ជា​អ្នក​រិះគន់​ក្រុង​ហុងកុង​ដ៏​លេចធ្លោ​បំផុត​ចំពោះ​ការដឹកនាំ​របស់​បក្សកុម្មុយនិស្ត​ចិន រួមទាំង​ប្រធានាធិបតី​លោក ស៊ី ជីន​ពីង ផងដែរ​។​

​លោក ឡៃ ត្រូវបាន​ចោទប្រកាន់​ពីបទ​សមគំនិត​ក្នុងការ​បោះពុម្ពផ្សាយ​ដែលមាន​ទំនាក់ទំនង​ជាមួយ​សារព័ត៌មាន Apple Daily ដែល​បាន​បិទ​មិន​ឲ្យ​ចេញផ្សាយ​កាល​ខែមិថុនា ឆ្នាំ ២០២១ បន្ទាប់ពី​នគរបាល​បាន​ចាប់ខ្លួន​បុគ្គលិក​របស់លោក ហើយ​ទ្រព្យសម្បត្តិ​របស់លោក ឡៃ ត្រូវបាន​បង្កក​ដោយ​ក្រុម​អាជ្ញាធរ​។ ការចោទប្រកាន់​របស់​អាជ្ញាធរ​ទៅលើ​លោក ឡៃ នឹងត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​អតិបរមា​រយៈពេល​ពីរ​ឆ្នាំ​។​

​មេធាវី​របស់លោក ឡៃ គឺ​លោក រ៉ូ​ប៊ឺ​ត ប៉ាង បានដាក់​ពាក្យសុំ​បញ្ចប់​ដំណើរការ​នីតិវិធី​ដោយ​លើក​ហេតុផល​ថា​មានការ​លំអៀង​ជាក់ស្តែង​ប្រឆាំងនឹង​លោក ឡៃ ពី​តុលាការ​ដោយសារតែ​មិនមាន​តម្លាភាព​ក្នុងការ​តែងតាំង​ចៅក្រម​សន្តិសុខ​ជាតិ​ដោយ​ប្រមុខ​ដឹកនាំ​ហុងកុង លោក ច​ន លី។​

​តុលាការ​ជាន់ខ្ពស់​កាល​ពីថ្ងៃ​សុក្រ​សប្តាហ៍​មុន បាន​ច្រានចោល​សំណើ​របស់លោក ឡៃ ក្នុងការ​ជំទាស់​នឹង​ការសម្រេចចិត្ត​របស់​ម​ន្ត្រី​សន្តិសុខ​ដើម្បី​រារាំង​មេធាវី​ការពារ​ក្ដី​ជនជាតិ​អង់គ្លេស​របស់លោក ឡៃ គឺ​លោក ទី​ម៉ូ​ធី អូ​វិ​ន មិន​ឲ្យ​ធ្វើ​តំណាង​នៅក្នុង​ការកាត់ក្តី​របស់​លោក ឡៃ ឡើយ​៕​

អត្ថបទដែលទាក់ទង

ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        10
រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        23
លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        30

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm