ការបាញ់បង្ហោះផ្កាយរណបរបស់កូរ៉េខាងជើង បានបញ្ចប់ដោយបរាជ័យ

2023/05/31 04:43:31 pm        329

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានឲ្យដឹងថា ការបាញ់បង្ហោះផ្កាយរណបរបស់ប្រទេសកូរ៉េខាងជើង នៅថ្ងៃពុធ (ទី៣១ ខែឧសភា)នេះ បានបញ្ចប់ដោយការបរាជ័យ បន្ទាប់ពីដំណាក់កាលទីយពីររបស់យានចម្លង បានដំណើរការខុសប្រក្រតី ដោយបានបណ្តាលឲ្យការញ្ជូនយានធ្លាក់ចូលទៅក្នុងសមុទ្រ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានរាយការណ៍ថា យានចម្លងបានបាញ់បង្ហោះផ្កាយរណបថ្មី «Chollima-1» ត្រូវបរាជ័យ ដោយសារតែមានការដំណើរការមិនល្អក្នុងម៉ាស៊ីន និងប្រព័ន្ធប្រេងឥន្ធនៈ។

ការបាញ់បង្ហោះនេះ គឺជាការប៉ុនប៉ងបាញ់បង្ហោះផ្កាយរណបទីប្រាំមួយរបស់រដ្ឋនុយក្លេអ៊ែរមួយនេះ និងជាលើកដំបូង ចាប់តាំងពីឆ្នាំ២០១៦។ គេរំពឹងថា នឹងមានការបាញ់បង្ហោះផ្កាយរណបចារកម្មដំបូងរបស់កូរ៉េខាងជើងទៅក្នុងគន្លងតារាវិថី។

យោធាកូរ៉េខាងត្បូង បាននិយាយថា ប្រទេសកូរ៉េខាងជើងបានបាញ់បង្ហោះនូវអ្វីដែលខ្លួនហៅថា ផ្កាយរណបអវកាសឆ្ពោះទៅភាគខាងត្បូង ដោយបានជំរុញឲ្យមានការប្រកាសអាសន្ន និងការព្រមានអំពីការជម្លៀសប្រជាពលរដ្ឋក្នុងរយៈពេលខ្លីនៅក្នុងតំបន់មួយចំនួននៃប្រទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុន។

កូរ៉េខាងជើងបានប្រាប់ថា ខ្លួននឹងបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍យោធាដំបូងរបស់ខ្លួន នៅចន្លោះថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី១១ ខែមិថុនា ដើម្បីជំរុញការឃ្លាំមើលសកម្មភាព​របស់​សហរដ្ឋអាមេរិក ហើយនៅក្នុងទិន្នន័យដែលផ្តល់ដល់អាជ្ញាធរអន្តរជាតិ កូរ៉េខាងជើងបានបញ្ជាក់ថា ការបាញ់បង្ហោះនេះនឹងនាំយានចម្លងទៅភាគខាងត្បូង ដោយមានដំណាក់កាលផ្សេងៗ និងបំណែកផ្សេងទៀត ដែលរំពឹងថា នឹងធ្លាក់នៅលើសមុទ្រលឿង ហើយចូលទៅក្នុង​មហាសមុទ្រប៉ាស៊ីហ្វិក៕


អត្ថបទដែលទាក់ទង

ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm        13
ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm        12
មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm        28

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង

2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm