ភូមិកីឡាបានរៀបចំរួចរាល់ និងមកដល់ពេលនេះ ទទួលកីឡាករប៉ារ៉ាហ្គេម ចូលស្នាក់បានជិត១៥០០នាក់

2023/05/31 10:10:13 pm        491

ភ្នំពេញ៖ នៅសល់ប្រមាណតែ០៣ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ប្រកួតកីឡា ASEAN Para Games លើកទី១២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនឹងឈានចូលមកដល់។ មកដល់ពេលនេះ គ្រប់បន្ទប់ស្នាក់នៅ ទីតាំងអាហារដ្ឋាន នៅក្នុងភូមិកីឡា នៅក្នុងទីតាំងពហុកីឡដ្ឋានជាតិមរតកតេជោ គឺបានរៀបចំរួចរាល់ និងមានកីឡាករ កីឡាការិនីមានពិការភាព ប្រមាណ១៥០០នាក់ បានចូលស្នាក់នៅ។

ក្រុមកីឡាករ កីឡាការិនីមានពិការភាព មកបណ្តាប្រទេសអាស៊ាន បានថ្លែងប្រាប់BTV នៅថ្ងៃទី៣១ ខែឧសភានេះថា នៅក្នុងភូមិកីឡានេះ គឺមានក្រុមកីឡាករប៉ារ៉ាហ្គេមចូលស្នាក់នៅតាំងពី២៨ ខែឧសភា មុនគ្រោងទុក២ថ្ងៃ ហើយការស្នាក់នៅក្នុងភូមិកីឡានេះ គឺមានក្រុមអ្នកស្ម័គ្រចិត្ត និងអ្នករៀបចំ បានជួយសម្របសម្រួលការស្នាក់នៅ ​និងការហូបអាហារបានល្អប្រសើរ មានការទទួលរាក់ទាក់បំផុត។

បើតាមក្រុមយុវជនស្ម័គ្រចិត្តផ្នែករៀបចំបរិស្ថាន សម្អាតបន្ទប់ស្នាក់ ថ្លែងថា គ្រប់បន្ទប់ស្នាក់ នៅ​ក្នុងភូមិកីឡា រហូតមកដល់ពេលនេះ គឺបានរៀបចំរួចរាល់ ​នៅពេលនេះ គឺសល់តែការងាររៀបចំ និង​សម្អាតបន្ទប់ប្រចាំថ្ងៃ ជូនក្រុមកីឡាប៉ារ៉ាហ្គេមតែប៉ុណ្ណោះ ហើយការងារនេះគឺយើងបានរួម​សហការ​រៀបចំឲ្យស្អាតបំផុត ដើម្បីឲ្យក្រុមកីឡាចូលស្នាក់នៅមានផាសុកភាព ​និងសុវត្ថិភាពបំផុត។

ឯកឧត្តម សុង តុងហាប់ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការហូបចុក ស្នាក់នៅព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២បានថ្លែងថា ភូមិកីឡា នៅក្នុងឱកាសកម្ពុជា​ រៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមនេះ​ នឹងមានកីឡាករ កីឡាការនីប៉ារ៉ាហ្គេមចូលស្នាក់នៅសរុបប្រមាណ ២​ ៧០០ នាក់ ​។ ដោយឡែកថ្នាក់ដឹកនាំ និង​ប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម គឺត្រូវបានរៀបចំស្នាក់នៅ ​នៅតាមសណ្ឋាគារលំដាប់ផ្កាយ ដែលនៅជិតទីលានប្រកួត៕អត្ថបទ៖ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        115
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        127
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់

2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm
​ការផ្ទុះបានអង្រួនទីក្រុង Bandar Abbas របស់ប្រទេសអ៊ីរ៉ង់ ក្រោយការវាយប្រហាររបស់អាមេរិក
2026/07/24 08:04:42 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm