ទេសរដ្ឋមន្រ្តី លី ធុជ ៖ ប្រតិបត្តិករដោះមីនទាំងអស់ ត្រូវបន្តចូលរួមបេសកកម្មជាមួយសម្តេចតេជោ​ក្នុងកិច្ចគាំពារសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម តាមរយៈការងារបោសសម្អាតមីន​

2023/05/31 10:35:53 pm        153

កំពង់ធំ ៖ ប្រតិបត្តិករដោះមីនទាំងអស់ ត្រូវបន្តបេសកកម្មចូលរួមជាមួយសម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងកិច្ចគាំពារ​សន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម តាមរយៈការងារបោសសម្អាតមីននិងគ្រាប់ ទោះបីកម្ពុជាសម្រេច​បាន​នូវ​គោលដៅគ្មានមីនឆ្នាំ២០២៥ ក៏ដោយ។ នេះជាការលើកឡើងរបស់ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ក្នុងនាមសម្តេចតេជោ ចុះពិនិត្យសកម្មភាពបោ​សសម្អាតមីន​របស់​អង្គភាពស៊ីម៉ាក់ និងជួបសំណេះសំណាលជាមួយជនពិការនិងអ្នកទទួលផង នៅឃុំសាលាវិស័យ ស្រុកប្រាសាទ​បល្ល័ង្គ ខេត្តកំពង់ធំ ក្រោមការគាំទ្រពី មូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានបន្តទៀតថា សម្តេចតេជោ បានដាក់ចេញនូវគោលដៅបញ្ចប់ការងារបោសសម្អាតមីនឲ្យអស់ក្នុងឆ្នាំ២០២៥ និងបន្ត​ដោះស្រាយ​រយៈពេលវែងនូវហានិភ័យសេសសល់ពីសំណល់ជាតិផ្ទុះពីសង្រ្គាមបន្ទាប់ឆ្នាំ២០២៥ ដែលត្រូវការជាចាំបាច់​នូវ​បទពិសោធន៍ ជំនាញ និងការលះបង់ខ្ពស់របស់បងប្អូនប្រតិបត្តិករដោះមីនរបស់យើង។

 ក្នុងនាមប្រជាជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី បានសម្តែងនូវការដឹងគុណ​មិនអាចបំភ្លេចបាន​ជូនចំពោះ​សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបាននាំមកនូវសុខសន្តិភាព និងសុខក្សេមក្សាន្តដល់ជាតិមាតុភូមិកម្ពុជា ព្រមទាំង​បានបង្កលក្ខណះងាយស្រួលឲ្យការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម បាន​ប្រព្រឹត្តិ​ដោយ​គ្មាន​ភ័យខ្លាច និងទទួលបានលទ្ធផលគួរជាទីមោទនៈ។

ជាមួយគ្នានេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានវាយតម្លៃចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្រ្តីអង្គភាពស៊ីម៉ាក់គ្រប់ជាន់ថ្នាក់ ដែលបានចូលរួមសម្រេចបាននូវសមិទ្ធផលយ៉ាងធំធេងក្នុងកិច្ចគាំពារសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ តាមរយៈការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ចាប់តាំងពីឆ្នាំ១៩៩២។ ខេត្តកំពង់ធំ គឹជាខេត្ត​មួយទទួលបានផលប្រយោជន៍​ពីការងារបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ​ក្នុងទំហំផ្ទៃដីជាង ៧៦ គីឡូម៉ែត្រ​ក្រឡា ដោយរកឃើញ និងកំទេចចោលគ្រាប់មីនប្រឆាំងមនុស្សចំនួន ៧២៤៩ គ្រាប់ មីន​ប្រឆាំងរថក្រោះ​ចំនួន ១០១គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្រ្គាមចំនួន ១៥៦.៧៦៣ នាក់ និងមានអ្នកទទួលផលជាង ១លាននាក់។

ឯកឧត្តម បន្តទៀតថា ចាប់ពីឆ្នាំ២០២២ មកសម្តេចតេជោ ហ៊ុន សែន បានផ្តល់នូវថវិកាដល់អង្គភាពស៊ីម៉ាក់​សម្រាប់ការងារបោសសម្អាតមីននៅខេត្តកំពង់ធំ តាមរយៈអាជ្ញាធរមីន ក្នុងគម្រោង​សម្តេចតេជោ​សម្រាប់​សកម្មភាព​មីន និងមូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥ ដើម្បីបញ្ចប់វត្តមានគ្រាប់មីនដែលបានដឹង និងប្រកាស​ជាខេត្ត​អស់មីនក្នុង​ឆ្នាំ២០២៣ នេះ។ គិតត្រឹមខែឧសភា ឆ្នាំ២០២៣ ខេត្តកំពង់ធំ នៅសល់ផ្ទៃដី​មានមីននិង​គ្រាប់​ប្រមាណជា ១២៨ គីឡូម៉ែត្រក្រឡា ក្នុងនោះផ្ទៃដីមានមីនចំនួន ៣៥ គីឡូម៉ែត្រក្រឡា នឹងត្រូវបោសសម្អាតឲ្យអស់ក្នុងឆ្នាំ២០២៣នេះ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        181
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm