គ.ជ.ប៖ ការចែកបណ្ណព័ត៌មានបោះឆ្នោត កំពុងប្រព្រឹត្តទៅដោយរលូន ឯពលរដ្ឋប្ដេជ្ញាទៅបោះឆ្នោត

2023/05/31 10:39:29 pm        182

ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងថា ដំណើរការចែកបណ្ណព័ត៌មានបោះឆ្នោត ទៅកាន់ប្រជាពលរដ្ឋនៅទូទាំងប្រទេស កំពុង​ប្រព្រឹត្តទៅ​ដោយសកម្ម ខណៈប្រជាពលរដ្ឋមានការសប្បាយរីករាយ ហើយប្ដេជ្ញានឹងទៅចូលរួមបោះឆ្នោតគ្រប់ៗគ្នា ។

តាមរយៈប្រព័ន្ធសារតេឡេក្រាម នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្តម ហង្ស ពុទ្ធា មានប្រសាសន៍ថា ប្រជាពលរដ្ឋមានការពេញចិត្ត ចំពោះការចែកបណ្ណព័ត៌មានបោះឆ្នោត សម្រាប់អាណត្តិទី៧ ហើយពួកគេក៏បានត្រៀមខ្លួន ដើម្បីចូលរួមបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រ ឆ្នាំ២០២៣ ។

ឯកឧត្តមបន្តថា ទោះបីរដូវនេះ ជារដូវភ្លៀងធ្លាក់ ក៏ពួកគាត់បានរងចាំ និងទទួលយកបណ្ណព័ត៌មាន​បោះឆ្នោត និងបានផ្សព្វផ្សាយបន្តទៅកាន់ប្រជាពលរដ្ឋផ្សេងៗទៀត ដែលមិនបានទទួលបណ្ណ​ដោយផ្ទាល់ ខណៈរហូតមកដល់ពេលនេះ​ ការចែកនូវបណ្ណព័ត៌មានបោះឆ្នោត គឺសម្រេចបាន​ប្រមាណ ១០ភាគរយ និងកំពុងដំណើរការនៅទូទាំងប្រទេស ។

សម្រាប់ពលរដ្ឋមានឈ្មោះបោះឆ្នោត លើកឡើងថា ពួកគេបានត្រៀមលក្ខណៈរួចរាល់ហើយ នូវ​ឯកសារដែល គ.ជ.ប បានតម្រូវ ដើម្បីមានសិទ្ធិក្នុងការចូលរួមបោះឆ្នោតក្នុងអាណត្តិ៧ ខណៈការ​ពិនិត្យឈ្មោះក្នុងបញ្ជី​ ក៏បានរកឃើញឈ្មោះរបស់ខ្លួន​ ក្នុងបញ្ជីផងដែរ ។

ពលរដ្ឋបានបន្តថា ​ការទៅបោះឆ្នោតនេះ ពួកគេមិនដែលរំលង់ឡើយពីមួយ​អាណត្តិ​ទៅមួយអាណត្តិ ព្រោះនេះជា​កាតព្វកិច្ច​របស់ពលរដ្ឋគ្រប់រូប ​ដែលការទៅបោះឆ្នោតនេះ គឺជាការសម្រេច​នូវ​ជោគវាសនាខ្លួនឯង​ ក្នុងការជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំប្រទេស និងអភិវឌ្ឍន៍ប្រទេសឲ្យកាន់​តែរីកចម្រើន ។

គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៧ នឹងព្រឹត្តិទៅនៅថ្ងៃទី២៣​ ខែកក្កដា ឆ្នាំ២០២៣ ខណៈការចែកបណ្ណព័ត៌មានបោះឆ្នោត ចាប់ផ្ដើមតាំងពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ ៕អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        202
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm