ខ្លាឃ្មុំផែនដាយក្សសម្បុរស.ដ៏កម្រ ត្រូវបានថតជាប់ក្នុងកាមេរ៉ាតាមដានកាលពីពេលថ្មីៗនេះ នៅខេត្ត Sichuan ប្រទេសចិន ។ នេះយោងតាមសេចក្តីរាយការណ៍ពីទូរទស្សន៍រដ្ឋ CCTV ដែលបានចេញផ្សាយរូបភាពវីដេអូឃ្លីបរបស់វា កាលពីថ្ងៃអាទិត្យ។
រូបភាពរបស់សត្វខ្លាឃ្មុំផែនដាយក្សសម្បុរស. ត្រូវថតបាននៅតំបន់អភិរក្សាធម្មជាតិជាតិ ឃើញវាដើរក្នុងព្រៃ អូសដើមរុស្ស៊ី និងប្រាស្រ័យទាក់ទងជាមួយខ្លាឃ្មុំសម្បុរស.លាយខ្មៅផ្សេងទៀត។
ក្រុមអ្នកស្រាវជ្រាវនិយាយថា ខ្មាឃ្មុំមួយក្បាលនេះ មានអាយុប្រហែលពី ៥ ឬ ៦ឆ្នាំ ។ CCTV រាយការណ៍ថា រូបភាពរបស់សត្វខ្លាឃ្មុំផែនដាតែមួយនេះ ត្រូវបានថតលើកដំបូងនៅខែមេសា ឆ្នាំ ២០១៩ ពេលដែលវាមានអាយុប្រហែល ២ ឬ ៣ឆ្នាំ នៅជុំវិញទីតាំងតែមួយ ៕