ការអំពាវនាវរបស់ប្រធានាធិបតីប្រស៊ីលលោក Lula ឱ្យមានការរួបរួមនៅអាមេរិកខាងត្បូង ប្រឈមមុខនឹងទស្សនៈប្រឆាំងទៅលើប្រទេសវេណេហ្ស៊ុយអេឡា​

2023/06/01 12:09:32 am        92

​ទស្សនៈ​ផ្សេងគ្នា​ទៅលើ​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​បាន​លេចចេញ​ឡើង​ក្នុងអំឡុង​កិច្ចប្រជុំ​កំពូល​របស់​មេដឹកនាំ​អាមេរិក​ខាងត្បូង​កាលពី​ថ្ងៃ​អង្គារ (៣០ ឧសភា​) ដែល​រៀបចំ​ដោយ​ប្រធានាធិបតី​ប្រេ​ស៊ី​ល​លោក Luiz Inacio Lula da Silva ជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់លោក​ក្នុងការ​បង្រួបបង្រួម​កា​រ​អភិវឌ្ឍន៍​ក្នុង​តំបន់ និង​ពង្រឹង​ទំនាក់ទំនង​អន្តរជាតិ​។​

​លោក Lula បាន​ជំរុញ​ឱ្យ​ប្រទេស​ចំនួន១២ របស់​អាមេរិក​ខាងត្បូង​យកឈ្នះ​លើ​ទស្សនៈ​ខុសគ្នា​ខាង​មនោគមវិជ្ជា​ដែល​បាន​បែងចែក​តំបន់ និង​ចូលរួម​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ឆ្ពោះទៅរក​សមាហរណកម្ម​សេដ្ឋកិច្ច វប្បធម៌ និង​សង្គម​បន្ថែមទៀត​។​

​ការខ្វែងគំនិត​ខាង​មនោគមវិជ្ជា​បានធ្វើឱ្យ​ខូចខាត​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​កន្ល​ង​មក​ក្នុង​កម្រិត​កិច្ចសហប្រតិបត្តិការ​តំបន់​ប្រជាជាតិ​អាមេរិក​ខាងត្បូង (Unasur) ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុម​ប្រធានាធិបតី​ឆ្វេងនិយម ក្នុង​ឆ្នាំ ២០០៨ នៅពេលដែល​ប្រទេស​ជាច្រើន​បានជ្រើសរើស​រដ្ឋាភិបាល​ស្តាំនិយម និង​បង្កើត​ឲ្យ​មានការ​ប្រេះឆា​ផ្នែក​ការទូត​នៅលើ​ទ្វីប​។​

​ប្រធានាធិបតី​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​លោក Maduro ដែល​ទើប​បង្កើត​ទំនាក់ទំនង​ឡើងវិញ​ជាមួយ​កូ​ឡុំ​ប៊ី សង្ឃឹមថា បណ្តា​ប្រទេស​នៅ​អាមេរិក​ខាងត្បូង នឹង​រួបរួមគ្នា​ដើម្បី​អំពាវនាវ​ឱ្យ​សហរដ្ឋអាមេរិក ដក​ទណ្ឌកម្ម​ប្រឆាំងនឹង​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា ដែល​រូបលោក និង​លោក Lula បាន​រិះគន់ថា ជា​រឿង​អយុត្តិធម៌​នៅឯ​សន្និសីទ​សារព័ត៌មាន​របស់​ពួកគេ​។​

​សេត​វិមាន និង​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក មិនបាន​ឆ្លើយតប​ភ្លាមៗ​ចំពោះ​សំណើសុំ​ការអត្ថាធិប្បាយ​លើ​ការរិះគន់​ទណ្ឌកម្ម​ដែល​អាមេរិក​បានដាក់​លើ​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​នោះទេ​៕​

អត្ថបទដែលទាក់ទង

អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        19
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        31
មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        54

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ

2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm