
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បាននិយាយកាលពីថ្ងៃអង្គារថា លោកខាងលិចកំពុងគាំទ្រការប្រល័យពូជសាសន៍នៅក្នុងប្រទេសអ៊ុយក្រែន តាមរយៈការគាំទ្រផែនការសន្តិភាពរបស់លោកប្រធានាធិបតី Volodymyr Zelenskiy
ថ្លែងក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសប៊ូរុនឌីលោក Albert Shingiroក្រោយធ្វើដំណើរមកដល់ទីក្រុង Bujumbura លោក Lavrovអះអាងថា ផែនការសន្តិភាពអ៊ុយក្រែន នឹងត្រូវបំផ្លាញអ្វីៗគ្រប់បែបយ៉ាងរបស់រុស្ស៊ីនៅតំបន់ភាគខាងកើតអ៊ុយក្រែន និងឧបទ្វីបគ្រីម៉េ។
ទោះបីជាយ៉ាងណាក៏ដោយ លោក Lavrov ពុំបានផ្តល់ភស្តុតាង ដើម្បីគាំទ្រអំណះអំណាងរបស់លោកឡើយ ។ រុស្ស៊ី បានចោទប្រកាន់ជាយូរមកហើយថាលោកខាងលិច ពុំខ្វាយខ្វល់នឹងអ្វីដែលពួកគេនិយាយថា គឺជាការសង្កត់សង្កិនរបស់អ៊ុយក្រែនលើពលរដ្ឋនិយាយភាសារុស្ស៊ី នៅតំបន់ភាគខាងកើត Donbas និងកន្លែងផ្សេងទៀត ។
លោក Lavrov បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយសមភាគីប៊ូរុនឌីរបស់លោកថា ការសន្និដ្ឋានសាមញ្ញទេ គឺលោកខាងលិចគាំទ្រដោយផ្ទាល់ការប្រល័យពូជសាសន៍ ។ "
សូមបញ្ជាក់ថា ផែនការសន្តិភាពរបស់លោក Zelenskiy គឺចង់ឲ្យដកកងកម្លាំងរុស្ស៊ីចេញពីទឹកដីទាំងអស់របស់អ៊ុយក្រែនដែលរួមទាំងឧបទ្វីបគ្រីម៉េ ដែលទីក្រុងម៉ូស្គូដាក់បញ្ចូលជាឧបសម្ព័ន្ធរបស់ខ្លួនទាំងបង្ខំកាលពីឆ្នាំ២០១៤៕