អង្គការណាតូធ្វើសមយុទ្ធនៅតំបន់អាក់ទិក និងសន្យាការពារសមាជិកថ្មីចុងក្រោយហ្វាំងឡង់

2023/06/01 12:45:49 am        56

បណ្តា​ប្រទេស​ក្នុង​សម្ព័ន្ធមិត្ត​យោធា​ណា​តូ ដែល​កំពុង​ស្ថិតនៅ​កណ្តាល​សមយុទ្ធ​យោធា​តំបន់​អាក់​ទិ​ក បាន​សន្យា​កាលពី​ថ្ងៃ​អង្គា​រថា ពួកគេ​នឹង​ការពារ​សមាជិក​ថ្មី​ចុងក្រោយ​ហ្វាំ​ង​ឡង់ ដែល​កំពុង​ធ្វើ​ម្ចាស់ផ្ទះ​សមយុទ្ធ​រួមគ្នា​លើកដំបូង​របស់​ណា​តូ ចាប់តាំងពី​បាន​ក្លាយជា​សមាជិក​ទី៣១ ​របស់​សម្ព័ន្ធមិត្ត​លោកខាងលិច​មួយ​នេះ កាលពី​ខែមេសា។

ការបន្ថែម​ហ្វាំ​ង​ឡង់ នឹង​បង្កើន​ទ្វេដង​កម្លាំង​តាម​ព្រំដែន​អង្គការ​ណា​តូ​មាន​រួមគ្នា​ជាមួយ​រុស្ស៊ី ដែល​បាន​បើក​ការវាយលុក​ទ្រង់ទ្រាយ​ធំ​លើ​ប្រទេសជិតខាង​មួយទៀត គឺ​អ៊ុយ​ក្រែ​ន កាលពី​ខែកុម្ភៈ ឆ្នាំមុន ។

កងកម្លាំង​សម្ព័ន្ធមិត្ត​ជិត ១​ពាន់​នាក់ មកពី​សហរដ្ឋអាមេរិក អង់គ្លេស និង​ន័​រ​វែ​ស ហើយ​និង​ប្រទេសជិតខាង​ស៊ុយអែត បាន​ចូលរួម​ជាមួយ​ទាហាន​ហ្វាំ​ង​ឡង់​ប្រហែល ៦.៥០០​នាក់ និង​រថពាសដែក ១​ពាន់​គ្រឿង សម្រាប់​សមយុទ្ធ Northern Forest ដែលជា​សមយុទ្ធ​កងកម្លាំង​ជើងគោ​កនា​សម័យ​ទំនើប​ធំ​បំផុត​របស់​ហ្វាំ​ង​ឡង់។

ឈរ​មើល​សមយុទ្ធ​នៅ​ចម្ងាយ​ជិះ​ប្រហែល ២​ម៉ោង​ពី​ព្រំដែន​រុស្ស៊ី ត្រង់ចំណុច​ទីតាំង​ហ្វឹកហាត់​ការបាញ់​កាំភ្លើង​ធំ​បំផុត​របស់​អឺរ៉ុប Rovajarvi ស្ថិតនៅ​តំបន់​ភាគ​ខាងជើង​ហ្វាំ​ង​ឡង់ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ Gregory Anderson​មកពី​អង្គភាព​កងទ័ព​ភ្នំ​លេខ ១០​នៃ​កងទ័ព​សហរដ្ឋអាមេរិក បាន​និយាយថា ប្រទេស​របស់លោក​ត្រៀមខ្លួន​រួចរាល់ ដើម្បី​ការពារ​ហ្វាំ​ង​ឡង់ ។

លោក Anderson និយាយថា កងទ័ព​សហរដ្ឋអាមេរិក កំពុង​ហ្វឹកហាត់​នៅទីនេះ ជាមួយ​សម្ព័ន្ធមិត្ត​ថ្មី​ចុងក្រោយ​របស់​ណា​តូ​ពួកយើង គឺ​ដើម្បី​បង្កើត​សមត្ថភាព​ជួយ​ការពារ​ហ្វាំ​ង​ឡើង បើសិន​ជាមាន​អ្វី​កើតឡើង៕​

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        69
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        101
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        89

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm