បណ្ដាឥស្សរជននយោបាយសកលបានសរសើរមាគ៌ារីកចម្រើនរបស់ប្រទេសចិន

2023/06/01 12:54:13 am        93

ចិន ៖ បណ្ដាឥស្សរជននយោបាយមកពីជុំវិញពិភពលោកបានសាទរចំពោះមាគ៌ារបស់ចិនឆ្ពោះទៅកាន់ទំនើបកម្ម

ដែលដឹកនាំដោយបក្សកុម្មុយនិស្តចិន ដោយនិយាយថាវាបង្កើតឱកាសជាច្រើនសម្រាប់ពិភពលោក និងលើក​ទឹក​ចិត្តដល់ប្រទេសកំពុងអភិវឌ្ឍន៍បន្ថែមទៀតដើម្បីបន្តជំរុញទំនើបកម្មដែលសមស្របនឹងលក្ខខណ្ឌជាតិរបស់ពួកគេ។

ពួកគេបានធ្វើការអត្ថាធិប្បាយកាលពីថ្ងៃអង្គារនៅក្នុងព្រឹត្តិការណ៍មួយក្នុងទីក្រុង Wuhan នៃខេត្ត Hubei ប្រទេសចិន ដែលធ្វើឡើងដើម្បីបង្ហាញពីសមិទ្ធផលរបស់ខេត្តនេះក្នុងការអនុវត្តទស្សនៈរបស់លោកប្រធានាធិបតី Xi Jinping ស្តីពីសង្គមនិយមដោយមានលក្ខណៈចិនសម្រាប់យុគសម័យថ្មី។ តំណាងឥស្សរជនជាង១៧០រូបមកពីគណបក្សនយោបាយចំនួន ៣៦ ក្នុងប្រទេសចំនួន ៣០ បានចូលរួមក្នុង​វេទិកាជួបជុំនេះ។

មាគ៌ាឆ្ពោះទៅរកទំនើបកម្មរបស់ចិន រួមមាន ទស្សនៈថ្មីដើម្បីឈានទៅរកការ​អភិវឌ្ឍកាន់តែ​ប្រសើរ គឺជា​ផ្នែកមួយ​នៃព្រឹត្តិការណ៍ដែលរៀបចំឡើងដោយនាយកដ្ឋានអន្តរជាតិ​នៃគណៈកម្មាធិការមជ្ឈឹម​បកុម្មុយនីស្តចិន (CPC) ដើម្បីលើកកម្ពស់ទ្រឹស្តី និងការអនុវត្តរបស់បក្សក្នុងការគ្រប់គ្រង​ប្រទេសដែល​មានប្រជាជន​ច្រើនបំផុត​នៅលើ​ពិភពលោកមួយនេះ។

លោកស្រី Odontuya Saldan អនុប្រធានរដ្ឋ Great Hural នៃប្រទេសម៉ុងហ្គោលី និងជាប្រធាន​សហភាព​ស្ត្រី​ប្រជាធិបតេយ្យ​​នៃគណបក្សប្រជាធិបតេយ្យម៉ុងហ្គោលី បាននិយាយថា ដំណើរទស្សនកិច្ចរបស់​លោកស្រីទៅ​កាន់ខេត្ត Hubei បានធ្វើឱ្យលោកស្រីមើលឃើញគំរូដ៏ល្អនៃទំនើបកម្មរបស់ចិន ដូចដែលបានបង្ហាញ​ដោយលោក​ប្រធានាធិបតី Xi Jinping ជាអគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹមបក្សកុម្មនីស្តចិន (CPC) នៅក្នុងរបាយការណ៍​របស់លោកទៅកាន់សមាជជាតិលើកទី ២០ របស់បក្ស។

លោកស្រីបានមានប្រសាសន៍អំពីសមិទ្ធផលរបស់ខេត្ត Hubei ក្នុងការកាត់បន្ថយភាពក្រីក្រ តាមរយៈយុទ្ធសាស្ត្រ​ជំរុញដោយការបង្កើតថ្មី ដោយនិយាយថា ម៉ុងហ្គោលីចង់រៀនសូត្រពីទស្សន​វិជ្ជាអភិវឌ្ឍន៍ដែល​ផ្តោតលើ​ប្រជាជនរបស់ប្រទេសចិន និងបទពិសោធន៍ជោគជ័យរបស់ប្រទេសនេះក្នុងការសង្គ្រោះភាពក្រីក្រ។

លោក Agni Prasad Sapkota អនុប្រធានគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តនេប៉ាល់ (មជ្ឈមណ្ឌលម៉ៅនិយម)

និងជាអតីតប្រធានសភាតំណាងប្រទេសនេប៉ាល់ បាននិយាយថា លោកមានការ​ចាប់អារម្មណ៍​ចំពោះលក្ខណៈ​ពិសេសសំខាន់ៗនៃទំនើបកម្មរបស់ចិន។

លោក Sapkota បាននិយាយអំពីដំណើរទស្សនកិច្ចរបស់ខ្លួនទៅកាន់ទីក្រុងមួយ​ចំនួនក្នុងរយៈ​ពេលប៉ុន្មាន​ថ្ងៃកន្លង​មកនេះហើយបាននិយាយថាសមិទ្ធផលរបស់ខេត្ត Hubei ក្នុងការរីកចម្រើន ការអភិរក្សអេកូឡូស៊ី និងវឌ្ឍនភាព​វប្បធម៌បានបង្ហាញពីភាពជាអ្នកដឹកនាំដ៏រឹងមាំរបស់គណៈកម្មាធិការមជ្ឈឹមបក្ស (CPC) ។

ក្នុងពេលថ្លែងសុន្ទរកថាក្នុងព្រឹត្តិការណ៍នេះ លោក Liu Jianchao រដ្ឋមន្ត្រីនៃនាយកដ្ឋានអន្តរជាតិនៃគណៈកម្មាធិការ

មជ្ឈឹមបក្សកុម្មុយនីស្តចិន (CPC) បាននិយាយថា CPC ខិតខំលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍន៍ពិភពលោក។

លោក Liu បានបន្ថែមថា ប្រទេសនេះនឹងបន្តបង្កើតឱកាសថ្មីជាមួយនឹងការអភិវឌ្ឍន៍ថ្មីរបស់ខ្លួន ព្រមទាំងផ្តល់​ជម្រើស​ថ្មី​សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការបន្តធ្វើទំនើបកម្មរបស់ពួកគេ៕


ប្រភព៖ សារព័ត៌មាន China Daily

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        25
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        25
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm