ប្រមុខ​ការពារជាតិ​ក​ម្ពុ​ជា ​៖ ការ​អភិវឌ្ឍ​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម​ គឺ​សម្រាប់​តែ​កម្ពុជា​ប្រើប្រាស់​ទេ

2021/04/27 09:59:58 am        35

ភ្នំពេញ ៖ ប្រមុខ​ការពារជាតិ​កម្ពុជា ​បាន​ប្រាប់​ដល់​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ថា ការ​អភិវឌ្ឍ​មូលដ្ឋាន ​ទ័ពជើងទឹក ​នៅ​សមុទ្រ​រាម ខេត្ត​ព្រះសីហនុ ​គឺ​សម្រាប់​តែ​ការប្រើប្រាស់​ផ្ដាច់​មុខជា​របស់​កងទ័ព​ជើង​ទឹក ​កម្ពុជា​តែប៉ុណ្ណោះ មិន​សម្រាប់​កងទ័ព​បរទេស​នោះទេ ​និង​ក៏​ដើម្បី​ជាទី​សំចត​នាវា​គ្រប់​ប្រភេទ ​ដែល​អន្តរ ​ជាតិ​ស្នើសុំ​ចត​ផងដែរ​។

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ កាលពី​ថ្ងៃទី​២១ ខែកញ្ញា ​ម្សិល មិញ បាន​ជួប​សវនាការ​ជាមួយ​លោក ប៉ា​ទ្រី​ក មូ​ហ្វ៊ី (W.patrick Murphy) ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អា​មេ រិ​ក​ប្រចាំ​កម្ពុជា​ ដែល​ក្នុងជំនួប​នេះ ​សម្ដេច​ពិជ័យ​សេនា ​បាន​បញ្ជាក់ថា គម្រោងការ​ប្រែក្លាយ​មូលដ្ឋាន សមុទ្រ​រាម ជា​កំពង់ផែ​អន្តរជាតិ​នេះ​ ត្រូវបានធ្វើ​ការសិក្សា​អស់​រយៈពេល​ជាង​១០​ឆ្នាំ ​មកហើយ​។ ដូច្នេះ បន្ទាប់ពី​ការ​អភិវឌ្ឍ​រួច កំពង់ផែ​នេះ​ នឹង​ទទួល​ការចូល​ចត​គ្រប់​នាវា​ទាំងអស់​។ មួយវិញទៀត​ រដ្ឋធម្មនុញ្ញ កម្ពុជា ​បានចែង​ច្បាស់ គឺ​មិន​ឱ្យមាន​មូលដ្ឋាន​កងទ័ព​បរទេស​នៅ​លើ​ទឹកដី​កម្ពុជា​ឡើយ​»​។

សហរដ្ឋអាមេរិក កន្លងមក ជាច្រើនលើក បាន​ចោទប្រកាន់ថា​ កម្ពុជា បាន​អនុញ្ញាត​ឲ្យ​ចិន​ដាក់​មូលដ្ឋាន​ទ័ព​របស់​ខ្លួន​លើ​ដឹក​ដី​កម្ពុជា ​ជាពិសេស​គឺ​មូលដ្ឋាន​សមុទ្រ​រាម ​នៅ​ខេត្ត​ព្រះសីហនុ ​តែម្តង​។​

​យ៉ាងណាក៏ដោយ​ សម្តេច​ពិជ័យ​សេនា បាន​ថ្លែងអំណរគុណ​ដល់​អាមេរិក ​ ដែល​កន្លងមក ​បាន ជួយ​ហ្វឹកហ្វឺន​ដល់​កង​ទ័ពកម្ពុជា ​ដូចជា ​វិស័យ​ដោះមីន​ សន្តិសុខ​លម្ហ​សមុទ្រ ​សង្គ្រោះ​គ្រោះ​មហន្តរាយ និង​ជំនា​ញ​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​។ ​ឆ្នាំ​២០០៩–២០១០ អាមេរិក បាន​ជួយ​សាង សង់​សាលា​ហ្វឹកហ្វឺន​រក្សា​សន្តិភាព​ ACO នៅ​ខេត្តកំពង់ស្ពឺ ​ព្រមទាំង​បាន​ផ្តល់​សម្ភារ​មួយ​ចំនួនទៀត ​និង ជួយ​គាំទ្រ​ឲ្យ​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ធ្វើ​លំ​ហាត់​ហ្វឹកហ្វឺន​ GPOI ឆ្មាំ​អង្គរ​ ២០១០ ដែល​តាមរយៈ​លំ​ហាត់​ហ្វឹកហ្វឺន​នេះ ​បានធ្វើឱ្យ​កងទ័ព​កម្ពុជា​ មាន​សមត្ថភាព​ចេញទៅ​បំពេញ​បេសកកម្ម​រក្សា​សន្តិភាព​នៅ​បរទេស ​កាន់តែច្រើន​»​។

សម្តេច​ពិជ័យ​សេនា បានបញ្ជាក់​បន្ថែមថា​« ជោគជ័យ​នៃ​បេសកកម្ម​រក្សា​សន្តិភាព​របស់​កម្ពុជា គឺ មិន​អាច​កាត់ផ្ដាច់​បាន​ពី​ការគាំទ្រ​របស់​អាមេរិក​។ ប៉ុន្តែ​ជា​ចុងក្រោយ ទំនាក់ទំនង​ទ្វេភាគី​រវាង​កងទ័ព ប្រទេស​ទាំងពីរ កម្ពុជា​-​អាមេរិក មានការ​រអាក់រអួល​ដោយសារ​ព្រឹត្តិការណ៍ ​នយោបាយ ជាពិសេស​ការ ប្រឈម​នឹង​វិបត្តិ​កូ​វីដ​–១៩​នេះ​តែម្តង​»​។

លោក ប៉ា​ទ្រី​ក មូ​ហ្វ៊ី បាន​សំដែង​នូវ​ក្តី​សោមនស្ស​រីករាយ​ចំពោះ​កិច្ច​សហប្រតិបត្តិការ​យោធា​កន្លង មក រវាង​កងទ័ព​ទាំងពីរ ​(​កម្ពុជា​-​អាមេរិក​) ។ ជាពិសេស​ការចូលរួម​របស់​កម្ពុជា​ក្នុង​បេសកកម្ម​រក្សា សន្តិភាព ដែល​ជា​ការ​តបស្នង​ទៅនឹង​អង្គការសហប្រជាជាតិ​នោះ​។ ​លោក​ឯកអគ្គរដ្ឋទូត​រំពឹងថា ទំនាក់​ទំ នង រវាង​កម្ពុជា និង​អាមេរិក នៅតែ​បន្ត​៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        66
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        62
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        61

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm