ប្រទេសចិននិយាយថា ខ្លួនបានចាត់វិធានការសមស្របបន្ទាប់ពីអ្នកកាសែតចិនបាត់បង់ទិដ្ឋាការឥណ្ឌា​

2023/06/01 02:03:40 am        300

​ក្រសួងការបរទេស​ចិន​បាន​និយាយ​នៅ​ថ្ងៃ​ពុធ (៣១ ឧសភា​)​នេះ​ថា ប្រទេស​នេះ​បាន​ចាត់វិធានការ​សមស្រប​ជាការ​ឆ្លើយតប​ទៅនឹង​ការប្រព្រឹត្ត​របស់​ឥណ្ឌា​ចំពោះ​អ្នកកាសែត​ជនជាតិ​ចិន បន្ទាប់ពី​មាន​របាយការណ៍​ថា​ទីក្រុង​ប៉េកាំង​បាន​បដិសេធ​មិន​ផ្តល់​ទិដ្ឋាការ​ដល់​អ្នកសារព័ត៌មាន​ឥណ្ឌា​។​

​កាលពី​ថ្ងៃ​អង្គារ (៣០ ឧសភា​) សារព័ត៌មាន Wall Street Journal បាន​រាយការណ៍​ថា ប្រទេស​ចិន និង​ឥណ្ឌា​បាន​បណ្តេញ​អ្នកកាសែត​ស្ទើរតែ​ទាំងអស់​របស់​ភាគី​ទាំងពីរ​ទៅវិញទៅមក​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ដោយ​ធ្វើឱ្យមាន​ភាព​ប្រេះឆា​កាន់តែ​ជ្រាលជ្រៅ​ថែមទៀត​។​

​លោកស្រី ម៉ៅ បាន​និយាយ​ក្នុងអំឡុង​សន្និសីទ​សារព័ត៌មាន​ជាប្រចាំ​នៅ​ទីក្រុង​ប៉េកាំង​ថា "​ការប្រឈមមុខ​នឹង​ការគាបសង្កត់​មិន​សម​ហេតុផល​រយៈពេល​វែងរ​បស់​ឥណ្ឌា ធ្វើ​ឲ្យ​ចិន​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ចាត់វិធានការ​សមស្រប ដើម្បី​ការពារ​សិទ្ធិ និង​ផលប្រយោជន៍​ស្របច្បាប់​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​"​។​

​ប្រទេស​ចិន និង​ឥណ្ឌា គឺជា​អ្នកជិតខាង​ដែល​មិនសូវ​ចុះសម្រុង​អស់​ជាច្រើន​ទសវត្សរ៍​មកហើយ បន្ទាប់ពី​ជម្លោះ​របស់​ពួកគេ​ទាក់ទង​នឹង​បញ្ហា​បន្ទាត់​ព្រំដែន​ភ្នំ​ហិ​ម៉ាឡៃ​កាល​ដើម​ទសវត្សរ៍​ឆ្នាំ ១៩៦០​មក​។ ទំនាក់ទំនង​របស់​ប្រទេស​ទាំងពីរ​នេះ​កាន់តែ​យ៉ាប់យ៉ឺន​នៅ​ពាក់កណ្តាល​ឆ្នាំ ២០២០ នៅពេលដែល​កងទ័ពរ​បស់​ពួកគេ​បាន​ប៉ះទង្គិច​គ្នា​នៅតាម​ព្រំដែន ហើយ​មនុស្ស ២៤ នាក់ បានសម្លាប់​៕​

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        52
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        51
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        47

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm