ក្រុមអ្នកតវ៉ាប្រមូលផ្តុំគ្នានៅភាគខាងជើង Zvecan នៃប្រទេសកូសូវ៉ូ ប៉ុន្មានថ្ងៃបន្ទាប់ពីការប៉ះទង្គិចគ្នាជាមួយកងកម្លាំងណាតូ​

2023/06/01 02:18:20 am        356

​ក្រុមបាតុករ​ជនជាតិ​ស៊ែរ​ប៊ី​រស់នៅ​ប្រទេស​កូ​សូ​វ៉ូ​រាប់សិប​នាក់ បាន​ប្រមូល​ផ្តុំគ្នា​នៅមុខ​អគារ​សាលាក្រុង Zvecan នៅ​ថ្ងៃ​ពុធ (៣១ ឧសភា​)​នេះ ដើម្បី​ទាមទារ​ឱ្យ​ដក​អភិបាលក្រុង​ជាប់ឆ្នោត​ជនជាតិ​អាល់​បា​នី​ចេញពី​តំណែង​។​

​ក្រុមបាតុករ​បាន​លើក​ទង់ជាតិ​ស៊ែ​ប៊ី​ដ៏​ធំ ហើយ​សង្កត់ធ្ងន់​លើ​ចេតនា​របស់​ពួកគេ ដើម្បី​រក្សា​ការជួបជុំ​ដោយ​សន្តិវិធី​។ ទីក្រុង​កូ​សូ​វ៉ូ​ភាគ​ខាងជើង គឺជា​ទី​ដែលមាន​ការប៉ះទង្គិច​គ្នា​ដោយ​ហិង្សា​កាលពី​ថ្ងៃ​ចន្ទ (២៩ ឧសភា​) ដែល​បណ្តាលឱ្យ​រងរបួស​ដល់​កងកម្លាំង​របស់​អង្គការ​ណា​តូ និង​ក្រុមអ្នកតវ៉ា​ជាច្រើន​នាក់​។​

​កាលពី​ថ្ងៃ​ចន្ទ ការប៉ះទង្គិច​គ្នា​រវាង​ក្រុមបាតុករ​ជនជាតិ​ស៊ែរ​ប៊ី និង​កងកម្លាំង​កូ​សូ​វ៉ូ KFOR ដែល​ការពារ​សាលាក្រុង​ចំនួន ៣ បាន​បណ្ដាល​ឲ្យ​ទាហាន​៣០​នាក់ និង​បាតុករ​ស៊ែរ​ប៊ី​៥២​នាក់ រងរបួស​។ អង្គការ​ណា​តូ​បានប្រកាស​កាលពី​ថ្ងៃ​ចន្ទ​ថា ខ្លួន​នឹង​បញ្ជូនទាហាន ៧០០​នាក់ បន្ថែមទៀត​ទៅកាន់​កូ​សូ​វ៉ូ និង​ដាក់​កងវរសេនាតូច​មួយ​កង ដើម្បី​ត្រៀម​ប្រតិបត្តិការ​បន្ទាន់​។​

​ជនជាតិ​ស៊ែរ​ប៊ី​ភាគច្រើន​ដែល​រស់នៅ​ភាគ​ខាងជើង​កូ​សូ​វ៉ូ មិនដែល​ទទួលយក​ការប្រកាស​ឯករាជ្យ​ពី​ប្រទេស​ស៊ែរ​ប៊ី​កាល​ឆ្នាំ ២០០៨ របស់​កូ​សូ​វ៉ូ​ទេ ហើយ​ចាត់ទុក​ទីក្រុង​បែ​ល​ក្រា​ដ​ជា​រដ្ឋធានី​របស់​ពួកគេ សូម្បីតែ​ជាង​ពីរ​ទសវត្សរ៍​បន្ទាប់ពី​ការបះបោរ​របស់​ជនជាតិ​កូ​សូ​វ៉ូ​-​អាល់​បា​នី​ប្រឆាំងនឹង​ការគ្រប់គ្រង​បែប​គាបសង្កត់​របស់​ស៊ែរ​ប៊ី​ក៏ដោយ​៕​

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        10
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        16
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        17

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm