
ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅថ្ងៃពុធនេះថា កងទ័ពរបស់ខ្លួនបានបំផ្លាញនូវអ្វីដែលខ្លួនហៅថា ជានាវាចម្បាំងចុងក្រោយរបស់អ៊ុយក្រែន នៅក្នុងរយៈពេល២ថ្ងៃកន្លងទៅនេះ នៅក្នុងកំពង់ផែអូដេសាក្នុងការវាយប្រហាដោយដោយមីស៊ីល ទោះជាពុំមានការធ្វើអត្ថាធិប្បាយភា្លមៗពីក្រុងគីវ ទៅលើជោគវាសនានាវានោះនៅក៏ដោយ។
សារពត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យទេពីការទទួលខុសត្រូវនៅក្នុងសមរភូមិរបស់ភាគីទាំងពីរ។
ក្រសួងការពារជាតិរុស្ស៊ីថែមទាំងបាននិយាយនៅថ្ងៃពុធនេះថា កងទ័ពរបស់ខ្លួន កំពុងវាយរុញច្រានអង្គភាពអ៊ុយក្រែនឲ្យដកថយចេញពីទីតាំងនានានៅជុំវិញទីតាំងលំនៅឋាន ក្រាណូរីកា និងយ៉ាស៊ីនូវ៉ាតា នៅក្នុងតំបន់ដូនេតភាគខាងកើតប្រទេសអ៊ុយក្រែន ដែលក្រុងម៉ូស្គូបានអះអាងសិទ្ធិថា ជារបស់ខ្លួនកាលពីខែកញ្ញាឆ្នាំ២០២២ បន្ទាប់ពីការធ្វើប្រជាមតិដែលត្រូវបានថ្កោលទោសភាគច្រើនពីសហគមន៍អន្ដរជាតិថាជាការធ្វើប្រជាមតិក្លែងក្លាយ។
ក្រសួងការពារជាតិបាននិយាយថា ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាកំពុងបន្ដធ្វើនៅជុំវិញទីក្រុង អាឌីអ៊ីវីកា ដែលជាក្រុងធំមួយស្ថិតនៅចន្លោះតំបន់តាំងលំនៅឋានចំនួនពីរ ដែលបានទទួលរងការបំផ្លាញស្ទើររាបដល់ដីនៅក្នុងអំឡុងពេលប្រយុទ្រគ្នាអស់ជាច្រើនខែមកនេះ៕