ប្រភពចំនួន២ដែលបានដឹងព័ត៌មាននេះ បានប្រាប់សារព័ត៌មាន Reuters ថា អតីតអនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក Mike Pence ដែលមិនពេញចិត្តចំពោះឥរិយាបទច្រងេងច្រងាងរបស់លោកលោក Donald Trump ដោយការបដិសេធមិនគាំទ្ររបស់លោកចំពោះការកែប្រែលទ្ធផលឆ្នោតឆ្នាំ២០២០ គ្រោងនឹងបោះជំហានចូលប្រកួតប្រជែងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤ ទល់នឹងអតីតចៅហ្វាយនាយរបស់ខ្លួននៅថ្ងៃទី៧ខែមិថុនា ។

ប្រភពខាងលើនិយាយថា លោក Pence នឹងធ្វើយុទ្ធនាការបោះឆ្នោតរបស់លោកតាមវីដេអូ និងសុន្ទរកថា មួយនៅក្នុងការប្រកាសតែងតាំងនៅសប្ដាហ៍នេះ នៅរដ្ឋអាយ៉ូវ៉ា( Iowa) ។
អ្នកអភិរក្សសង្គមដ៏ម៉ឺងម៉ាត់ដែលនៅជាមួយលោក Trump ពេញមួយអាណត្តិរបស់លោកក្នុងពេលកាន់តំណែងរបស់Trump លោក Pence បានឃ្លាតឆ្ងាយពីអតីតប្រធានាធិបតីសាធារណរដ្ឋរូបនេះ ចាប់តាំងពីការបរាជ័យក្នុងការបោះឆ្នោតរបស់លោក ដោយនិយាយថា ការលើកទឹកចិត្តរបស់លោក Trump ចំពោះក្រុមកុបករដែលបានវាយប្រហារវិមាន កាពីតូល (Capitol)របស់សហរដ្ឋអាមេរិកកាលពីថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២១ ធ្វើឲ្យរូបលោក និងក្រុមគ្រួសាររបស់លោកស្ថិតក្នុងគ្រោះថ្នាក់។
លោក Trump មានការនាំមុខក្នុងការបោះឆ្នោតដ៏ធំមួយនៅក្នុងគណបក្សសាធារណរដ្ឋដែលឥឡូវនេះមានបេក្ខជនមិនក្រោម៦នាក់ទេដែលបានប្រកាសចូលរួមប្រកួតប្រជែង ជាសម្ពាធដែលអាចបំបែកសំឡេងប្រជែងគ្នាក្នុងការជ្រើសរើសជំហានបឋមទល់នឹងអតីតប្រធានាធិបតីរូបនេះ។
នៅថ្ងៃទី១ខែមិថុនា ឆ្នាំ២០២៣ ជាការស្ទង់មតិជាមធ្យមភាគ របស់លោក Pence នៅក្នុងគណបក្ស សាធារណៈរដ្ឋមាន តិចជាង៤ %បើប្រៀបធៀបទៅនឹង លោក Trumpដែលមានសំឡេងគាំទ្រដល់ទៅ ៥៣% នេះបើយោងតាមការស្ទង់មតិជាមធ្យមរបស់ RealClearPolitics ។
