អាជ្ញាធរខណ្ឌ៧មករា បន្តចុះរៀបចំសណ្តាប់ធ្នាប់ តាមបណ្ដោយផ្លូវភ្លោះអូរឬស្សី ជាប់សង្កាត់បឹងព្រលិត

2023/06/01 05:09:19 pm        37

ភ្នំពេញ៖ ពលរដ្ឋប្រកបអាជីវកម្មមួយចំនួននៅតែបន្តយកផ្លូវសាធារណៈ ធ្វើអាជីវកម្មដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ធ្វើឲ្យប៉ះពាល់ដល់អ្នកធ្វើដំណើរដោយថ្មើរជើង និងធ្វើឲ្យបាត់បង់បរិស្ថានអនាម័យសណ្ដាប់ធ្នាប់សាធារណៈ។

ដូច្នេះដោយអនុវត្តតាមផែនការណែនាំរបស់លោក ថេង សុថុល អភិបាលខណ្ឌ៧មករា នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣នេះ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ចុះរៀបចំសណ្តាប់ធ្នាប់តាមបណ្តោយផ្លូវភ្លោះអូឬស្សី ក្នុងសង្កាត់បឹងព្រលិត ដើម្បីឲ្យមានភាពល្អបនរសើរឡើងវិញ។

ក្នុងនោះដែរ កម្លាំងគណៈបញ្ជាការខណ្ឌបានធ្វើកិច្ចសន្យាណែនាំដល់ម្ចាស់ទីតាំង លក់បាយ កាហ្វេ គុយទាវ មួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១៤ជាប់សង្កាត់បឹងព្រលិត ដែលបានយក​ផ្លូវសាធារណៈមកប្រកបអាជីវកម្មផ្ទាល់ខ្លួន រួមទាំងចតឡាន​ ម៉ូតូនៅលើទ្រូវផ្លូវ ចិញ្ចើម​ផ្លូវ បង្កអោយផ្លូវរួមតូចពិបាកធ្វើដំណើរ និងអាចបង្កគ្រោះថ្នាក់ចរាចរជាយថាហេតុ ។

ជាមួយគ្នានេះ រដ្ឋបាលខណ្ឌ៧មករា សូមណែនាំដល់ប្រជាពលរដ្ឋដែលប្រកបរបរលក់ដូរតាម​បណ្តា​ផ្លូវនានា ក្នុងភូមិសាស្ត្រខណ្ឌ ត្រូវចូលរួមទាំងអស់គ្នា បញ្ឈប់ការយកចិញ្ចើមផ្លូវសាធារណៈដាក់តាំង​លក់ប្រកបរបរអាជីវកម្ម ​ដើម្បីចូលរួមថែរក្សា​សោភ័ណភាព​ សុវត្ថិភាព របៀបរៀបរយក្នុងមូលដ្ឋាន​ខណ្ឌ នៃរាជធានីភ្នំពេញ។

កម្លាំងសណ្តាប់ធ្នាប់ខណ្ឌ៧មករា បានស្នើដល់ប្រជាពលរដ្ឋ អាជីវករ បន្តចូលរួមសហការជាមួយ​អាជ្ញាធរ ក្នុងការទុកដាក់ទំនិញ ​ឬសម្ភារៈលក់ដូរ តាមមុខផ្ទះ ​ធ្វើមិចកុំឱ្យ​ហូរហៀរ​មក​លើទ្រូវផ្លូវ ដែលបង្កឱ្យបាត់សណ្តាប់ធ្នាប់ ​បាត់ផ្លូវសម្រាប់អ្នកថ្មើរជើង ​នាំឱ្យបង្កជាគ្រោះថ្នាក់ជាយថាហេតុ៕ អត្ថបទ៖ កុម្ភៈ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        186
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        159
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        184

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm