បណ្តាសិប្បកម្មក្នុងស្រុក នឹងចូលរួមផ្សព្វផ្សាយផលិតផលក្នុងព្រឹត្តិការណ៍ប៉ារ៉ាហ្គេម

2023/06/01 05:45:09 pm        491

ភ្នំពេញ៖ សិប្បកម្មក្នុងស្រុក បានត្រៀមផលិត និងវេចខ្ចប់ផលិតផលចំណីអាហារជាច្រើន សម្រាប់ដាក់តាំងពិរព័ណ៍ និងលក់ផលិតផលរបស់ខ្លួន សម្រាប់ផ្គត់ផ្គង់ការហូបចុក ក៏ដូចជាផ្សព្វផ្សាយក្នុងព្រឹត្តិការណ៍កីឡាប៉ារ៉ាហ្គេម បន្ទាប់ពីព្រឹត្តិការណ៍ ស៊ីហ្គេមទី ៣២ ទទួលបានការគាំទ្រពីអតិថិជន។

លោក ម៉ៅ ច័ន្ទ តារា ម្ចាស់សិប្បកម្មតារាហ្វូត ដែលផលិត និងវេចខ្ចប់ចំណីអាហារក្នុងស្រុក លើកឡើង នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ ២០២៣នេះថា រាជរដ្ឋាភិបាលបានចាត់ទុក សហគ្រាសធុនតូច និងមធ្យមជាវិស័យឆ្អឹងខ្នងនៃសេដ្ឋកិច្ច។

លោក បន្តថា ជាក់ស្តែងសិប្បកម្មតារាហ្វូត ដែលផលិត និងវេចខ្ចប់ចំណីអាហារ បានកំពុងចូលរួម​ចំណែក​ជាមួយរាជរដ្ឋាភិបាល ទោះបីការផលិតមិនទាន់មានទ្រង់ទ្រាយធំយ៉ាងណា ក៏ជាផ្នែកមួយ​ចូលរួម​ចំណែកនៃការស្រូបយកវត្ថុធាតុដើមពីវិស័យកសិកម្ម និងការស្រូបយកកំលំាងពលកម្មខ្លះៗ​មកបម្រើការងារ ដើម្បីផលិតសម្រាប់ការផ្គត់ផ្គង់ ​និងចែកចាយនៅលើទីផ្សារ។

ជាក់ស្តែងនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម​ លើកទី៣២ កន្លងមកនេះ ​សិប្បកម្មរបស់លោក ទទួលបានការគាំទ្រពីភ្ញៀវជាតិ និងអន្តរជាតិ ដែលជាការលើកទឹកចិត្តដល់សិប្បកម្មរបស់លោក ដើម្បីត្រៀមវេចខ្ចប់ ​ក្នុងការចូលរួមតាំងពិរព័ណ៍ និងលក់ផលិតផលរបស់ខ្លួន សម្រាប់ផ្គត់ផ្គង់​ការ​ហូបចុក ក៏ដូចជាផ្សព្វផ្សាយក្នុងព្រឹត្តិការណ៍​កីឡាប៉ារ៉ាហ្គេមនេះជាបន្ត​។

ជុំវិញការលក់ផលិតផលនេះ ឯកឧត្តមបណ្ឌិត សួង ណយ អគ្គលេខាធិការរងគណៈកម្មាធិការជាតិ​ជំរុញ​ចលនាភូមិ១​ ផលិតផល១ ​បានថ្លែងថា ​នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ​កន្លងមកនេះ ម្ចាស់​អាជីវកម្ម​មួយចំនួនបានលក់ផលិតផលដាច់កាក់កបគ្រាន់បើ ​នេះជាកំលាំងចិត្តដែលធ្វើឲ្យ ពួកគាត់​បន្តលក់ផលិតផលរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍កីឡាប៉ារ៉ាហ្គេមជាបន្តទៀត។

នៅក្នុងព្រឹត្តិការណ៍ប៉ារ៉ាហ្គេមខាងមុខនេះ​ នឹងមានស្តង់លក់ផលិតផលចំនួន ១១ កន្លែង មកដាក់​តាំង​បង្ហាញ និងលក់ផលិតផលជូនភ្ញៀវទេសជាតិ ​និងអន្តរជាតិ ​ក្នុងគោលដៅសំខាន់គឺ ចង់ឲ្យ​ភ្ញៀវទាំងអស់ បានស្គាល់ពីផលិតផលផលខ្មែរ ​ដែលវេចខ្ចប់ដោយកូនខ្មែរ ដើម្បីជំរុញពង្រីក​ទីផ្សារបន្ថែម និងជំរុញការនាំចេញ ​និងក៏ជាការលើកកម្ពស់ដល់សហគមន៍មូលដ្ឋាន​ បង្កើតការងារ និងការបង្កើតនូវផលិតផលឲ្យបានកាន់តែច្រើនថែមទៀត ៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        2
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        215
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន

2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm