អគ្គលេខាធិការ​ព្រឹទ្ធសភា ​អំពាវនាវ​ដល់​ពលរដ្ឋ​រស់នៅ​ខណ្ឌ​ជ្រោយចង្វា​ឲ្យ​មានការ​អត់ធ្មត់​ខ្ពស់​

2021/05/10 08:57:42 pm        130

ភ្នំពេញ ៖ ​​អគ្គលេខាធិការ​ព្រឹទ្ធសភា ឯកឧត្តម អ៊ុំ សា​រឹទ្ធ បាន​ធ្វើការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​នៅ​ខណ្ឌ​ជ្រោយចង្វា​ទាំងអស់ ​ដែល​កំពុង​ជួប​វិបត្តិ​កូ​វីដ​១៩ ​ឱ្យ​អត់ធ្មត់​ខ្ពស់ ​និង​ត្រូវ​អនុវត្ត​វិធានការ​សុខាភិបាល​ឲ្យ​បាន​គ្រប់​ពេល ​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​បន្ថែមទៀត​។

ក្នុងឱកាស​នាំយក​អំណោយ​របស់​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​និង​លោកជំទាវ ប្រគល់​ជូន​អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វា សម្រាប់​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ខ្វះខាត និង​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក ចំនួន​៥០០​គ្រួសារ កាលពី​ម្សិលមិញ ឯកឧត្តម អ៊ុំ សា​រឹទ្ធ អគ្គលេខាធិការ​ព្រឹទ្ធសភា បាន​លើកឡើងថា ​ដោយមាន​ការយកចិត្ត​ទុកដាក់​ពី​ថ្នាក់ដឹកនាំ​ព្រឹទ្ធសភា និង​ដើម្បី​ចូលរួម​សម្រួល​ដល់​ការលំបាក ​របស់​ប្រជាពលរដ្ឋ​ក្នុងកំឡុងពេល​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩​នោះ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា បានផ្តល់​ជូន​នៅ​គ្រឿង​ឧបភោគ​បរិភោគ​ជូន​ដល់​ពលរដ្ឋ សម្រាប់​ដោះស្រាយ​ជា​បណ្តោះអាសន្ន​។

យ៉ាងណាក៏ដោយ ឯកឧត្តម បាន​សំណូមពរ​ដល់​អាជ្ញាធរ ឱ្យ​បន្ត​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ឱ្យ​មាន​ការ​អត់ធ្មត់ កុំ​បំពាន កុំ​ប្រមាថ និង​កុំ​ធ្វេសប្រហែស​ឱ្យសោះ ​ទោះបីជា​ការ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ត្រូវបាន​បិទ​បញ្ចប់​ក៏ពិតមែន​។ ប៉ុន្តែ​សម្រាប់​តំបន់ ដែល​ប្រឈម​ខ្លាំង និង​តំបន់​ក្រហម អាជ្ញាធរ ​នៅតែ​បន្ត​បិទ​ខ្ទប់​ដដែល ហើយ​ការសម្រេច​បញ្ចប់​ការ​បិទ​ខ្ទប់​នេះ មិនមែន​មានន័យថា ជំងឺ​កូវ​វីដ​១៩ លែង​មាន​នោះទេ​។ ដូច្នេះ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​វិធានការ​ការពារ​ជំងឺ​កូ​វីដ​-១៩​គឺ ៣​ការពារ ៣​កុំ និង​២​ចូលរួម​ ព្រមទាំង​អនុវត្ត​ឱ្យ​បាន​តាម​វិធានការ​នានា​របស់​អាជ្ញាធរ​។​

អំណោយ ដែល​សម្ដេច សាយ ឈុំ ប្រគល់ជូន​អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វា រួមមាន​៖ អង្ករ​ចំនួន​១០​តោន ទឹក​សុទ្ធ​៥០០​កេស និង​ឃី​ត​ចំនួន​៥០០ ដែល​ក្នុង​ឃី​ត​នោះ មាន​គ្រឿង​ឧបភោគបរិភោគ និង​របស់របរ​ប្រើប្រាស់​ផង​៕


​អត្ថបទ​៖ បាន ចក់

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        63
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        56
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        233

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm