សប្បុរសជននានាចូលរួមយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់" សម្រាប់កុមារកម្ពុជា

2023/06/01 06:07:54 pm        450

ភ្នំពេញ៖ ឆ្លើយតបទៅនឹងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” សម្រាប់កុមារកម្ពុជា បានមើល​ឃើញថា សប្បុរសជននានា បានបង្ហាញសកម្មភាព​​ចូលរួម​​បរិច្ចាគ​ជា​ថវិកា​បន្តបន្ទាប់ជូនដល់មូល​និធិគន្ធបុប្ផាកម្ពុជា ក្នុងគោលបំណង ដើម្បីរួមគ្នាផ្តល់ក្តីស្រលាញ់​ដល់កុមារ​នៅកម្ពុជា និង​ដើម្បីអបអរសាទរ ទិវាកុមារអន្តរជាតិ ១មិថុនាផងដែរ។

គួរបញ្ជាក់ថា ​មូលនិធិគន្ធបុប្ផាកម្ពុជា បានប្រកាសបើកយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” សម្រាប់កុមារកម្ពុជា រយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់៣០ ខែមិថុនា ឆ្នាំ២០២៣ តាមរយៈបណ្តាញ​ផ្សព្វផ្សាយ​នានារួមមាន​ទំព័រហ្វេសប៊ុក និងឆាណែលតេលេក្រាម​ផ្លូវការរបស់​មូលនិធិតន្ធបុប្ផាកម្ពុជា, ធនាគារដៃគូរ និងក្រុមហ៊ុនដៃគូរសហការជាច្រើនផងដែរ។

ពលរដ្ឋរស់នៅក្រុងភ្នំពេញ អ្នកនាង ស៊ូ ដាណែត និងលោក វេង វុន ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​ទូរទស្សន៍​ព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី១ ខែមិថុនា បានលើកឡើងស្រដៀងគ្នាថា ក្នុងនាមជាម្តាយ និងឪពុក ​នៅពេលដែលកូនៗមានបញ្ហាសុខភាព គឺតែងតែកើតក្តីបារម្មណ៍គ្រប់ពេលវេលា ជាពិសេស​នៅពេលដែលកូនឈឺ និងពិបាក​ស្វែងរក​កន្លែង​ព្យាបាលដែលទុកចិត្ត។ ដូច្នេះយុទ្ធនាការនេះ ​ពិតជាមានតម្លៃ និងគុណប្រយោជន៍​សម្រាប់ពលរដ្ឋខ្មែរគ្រប់រូបដែលត្រូវតែ​ចូលរួម​ឲ្យបានគ្រប់ៗគ្នា ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងអាចបន្តផ្តល់សេវាព្យាបាលដោយ​ឥតគិតថ្លៃដល់កុមារបានកាន់តែប្រសើរឡើងថែមទៀត។

យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” សម្រាប់កុមារកម្ពុជានេះដែរ បានកត់សម្គាល់ឃើញទៀតថា តាមរយៈបណ្តាញ​សង្គមហ្វេសប៊ុក ឃើញមានការចែករំលែក និងបង្ហាញពីការចូលរួមជាហូហែរ​របស់​ប្រជាពលរដ្ឋ ​តាមរយៈការស្កេន ឃ្យូរអ កូដ កុងធនាគាររបស់មូលនិធិគន្ធបុប្ជាកម្ពុជា។ ក្នុងនោះ បានមើលឃើញទៀតថា ជាពលរដ្ឋមួយចំនួនបានចូលរួម​ឧបត្ថម្ភ​​​លើសពីចំនួន ១ម៉ឺនរៀល​ថែមទៀត រហូតដល់ ១ពាន់ដុល្លារអាម៉េរិក ដើម្បីជួយទ្រទ្រង់ដល់មន្ទីរពេទ្យគន្ធបុប្ជា ក៏ដូចជាអបអរសាទរក្នុងឱកាស ទិវាកុមារអន្តរជាតិ ១មិថុនា។

សូមបញ្ជាក់ថា ​មន្ទីរពេទ្យគន្ធបុប្ផា ​ជាមន្ទីរពេទ្យកុមារដែលត្រូវបានបង្កើត និងដាក់ឱ្យដំណើរការ​ឡើងវិញ កាលពីឆ្នាំ១៩៩២​ ដោយបានព្យាបាលកុមាររាប់លាននាក់ ​និងចំណាយថវិកាជាមធ្យម ៤០លានដុល្លារអាមេរិក​ ក្នុង១ឆ្នាំៗ​ ដើម្បីធ្វើប្រតិបត្តិការមនុស្សធម៌សង្គ្រោះជីវិត​កុមារនៅកម្ពុជា ដោយឥតគិតថ្លៃប្រកបដោយគុណភាព ​និងមិនមានការរើសអើង៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        102
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        207
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        191

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm