គ.ជ.ប បើកវគ្គបណ្ដុះបណ្ដាលស្ដីពីការបោះឆ្នោត រាប់សន្លឹកឆ្នោត និងប្រកាសលទ្ធផល

2023/06/01 06:24:48 pm        315

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ( គជ.ប ) បានបើកវគ្គបណ្ដុះបណ្ដាលស្ដីពី “ ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត ” សម្រាប់ការ​បោះឆ្នោត​ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣​ ជូនដល់គ្រូបង្ហាត់ គ.ជ.ប និងមន្រ្តី គ.ជ.ប រយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី១ ​ដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្ដីការ គ.ជ.ប ។

នៅព្រឹកថ្ងៃទី១ខែមិថុនា ឆ្នាំ២០២៣នេះ គឺជាថ្ងៃទី១ នៃដំណើរការ នៃការបើកវគ្គបណ្តុះបណ្តាល ពិធីនៅព្រឹកនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប និងមានការអញ្ជើញ​ចូលរួមពីឯកឧត្តមអគ្គនាយក អគ្គនាយករង ឯកឧត្តមនាយកខុទ្ទកាល័យ​ឯកឧត្តមប្រធាន ​និងលោកគ្រូអ្នកគ្រូដែលជាគ្រូបង្ហាត់ គ.ជ.ប ​រួមទាំងលោកលោកស្រីដែលជាមន្ត្រី គ.ជ.ប ជាច្រើនរូបទៀតផងដែរ ។

ឯកឧត្តម ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប មានប្រសាសន៍ថា គ.ជ.ប បានរៀបចំបញ្ជីបោះឆ្នោត​ផ្លូវការ​ឆ្នាំ២០២២ សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ រួចមកហើយ ​ហើយក៏បានរៀបចំវគ្គបណ្តុះបណ្តាល ​ដំណាក់កាលនៃការចុះបញ្ជីបេក្ខជន​នៃ​គណបក្សនយោបាយ ​និងការឃោសនាបោះឆ្នោតរួចមកហើយ​ ទាំងនៅថ្នាក់ជាតិ នៅតាម​រាជធានីខេត្ត និងនៅតាមបណ្ដូលប្រមូលផ្តុំក្រុង ស្រុក ខណ្ឌ រួចហើយដែរ ។

ឯកឧត្តម បន្តថា ដើម្បីឱ្យការបោះឆ្នោតនាពេលខាងមុខទទួលបានលទ្ធផលល្អប្រសើរ គឺត្រូវទាមទារ​ឱ្យមន្ដ្រី​ បោះឆ្នោតគ្រប់រូបយល់ដឹងឱ្យបានកាន់តែច្បាស់លាស់អំពីច្បាប់ ​បទបញ្ជា ​និងនីតិវិធី និង លក្ខខណ្ឌនានាបម្រើឱ្យការបោះឆ្នោត ​ជាពិសេសគ្រូបង្ហាត់ គ.ជ.ប ទាំង២៥រូប ដែលកំពុងមានវត្ត​មាន​ក្នុងវគ្គបណ្តុះបណ្តាលនាពេលនេះ ។ ការបណ្តុះបណ្តាលមានរយៈពេល០៥ថ្ងៃ ដែលមាន​ប្រធានបទ​ចំនួន ២៦ រួមជាមួយនឹងការសម្តែងតួ ដើម្បីធ្វើឱ្យសិក្ខាកាមមានចំណេះដឹងកាន់​តែមាន​ភាពជាក់លាក់ច្បាស់លាស់បន្ថែមទៀត។

ឯកឧត្តម បានមានប្រសាសន៍បន្ថែម សូមឱ្យសិក្ខាកាមទាំងអស់ ​ត្រូវយកចិត្តទុកដាក់ត្រងត្រាប់ស្ដាប់ និងកត់ត្រា ​ហើយ​រាល់​ចម្ងល់ សូមតាំងជាសំណួរមកកាន់គ្រូឧទ្ទេស ដើម្បីធ្វើការបកស្រាយឱ្យកាន់​តែ​ច្បាស់លាស់​បន្ថែមទៀត និងជៀសវាងអវត្តមានបើមិនមានការចាំបាច់នោះ ។ ជាពិសេសសូមឱ្យគ្រូបង្ហាត់ គ.ជ.ប ទាំង២៥ រូប​ ត្រូវខិតខំ​សិក្សាឈ្វេងយល់ដោយខ្លួនឯង​បន្ថែម​ទៀត តាមរយៈនៃការអានច្បាប់ ​បទបញ្ជា និង​នីតិវិធី ​ក្រមសីលធម៌ និង​បទបញ្ញត្តិផ្សេងៗទៀត ដែល​ពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ៕ អត្ថបទ ៖ លីហេង

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        122
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        155

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm