សម្តេចតេជោ ហ៊ុន សែន បន្តបញ្ចេញសារពីចេតនាអាក្រក់របស់មេដឹកនាំក្រុមប្រឆាំងក្រៅស្រុក

2023/06/01 07:11:47 pm        431

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃកម្ពុជា នាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣នេះ បានបន្តបញ្ចេញសារពីចេតនាអាក្រក់របស់មេដឹកនាំក្រុមប្រឆាំង និងបានប្រដៅពួកក្រុមប្រឆាំង​នៅក្រៅស្រុក ដែលអះអាងថា ពួកគេមានមនុស្សនៅក្បែរសម្ដេច ប៉ុន្ដែផ្ទុយទៅវិញមនុស្សរបស់សម្ដេចទេ ដែលកំពុងនៅក្នុងក្រុមរបស់ពួកគេ ហើយផ្ដល់ព័ត៌មាន​ពិតមកសម្ដេច ដែលនេះជាល្បិចចារកម្មអត់​ស្រមោល​របស់​សម្ដេចផ្ទាល់។

សម្ដេចតេជោ បាន​សរសេរ​ប្រដៅក្រុមប្រឆាំងក្រៅស្រុក​ នៅលើបណ្ដាញតេឡេក្រាម ដែលអះអាងថា មានមនុស្សនៅក្បែរសម្ដេចថា គួរតែប្រាប់ថា នោះ​គឺ​សម្ដេចតេជោផ្ទាល់តែម្តង​ដែល​តែងតែផ្តល់ព័ត៌មាន​ទៅក្រុមមេដឹកនាំប្រឆាំងនៅក្រៅស្រុក ដែលព័ត៌មានទាំងនោះជាព័ត៌មាន​សម្ដេចចង់ផ្ដល់ឱ្យប៉ុណ្ណោះ។

សម្ដេច មានប្រាប់ទៅក្រុមប្រឆាំងដែលចោទថា អ្នកឱ្យព័ត៌មានច្រើនប្រើឈ្មោះ កុសល មែនទេ? ប៉ុន្ដែពួកក្រុមប្រឆាំងមានអំនួតខ្លាំងពេកហើយ ដែលថាមានមនុស្សបង្កប់នៅក្បែរសម្ដេច ប៉ុន្ដែមិនដឹងថានេះជាល្បិចចារកម្មអត់ស្រមោលរបស់សម្ដេចទៅវិញ។

សម្ដេចតេជោ បញ្ជាក់ថា សម្ដេចបានយកព័ត៌មានពីក្រុមប្រឆាំងក្រៅស្រុក បានព័ត៌មានពិតតាមរយៈមនុស្សរបស់សម្ដេចនៅជាមួយអស់មេដឹកនាំទាំងនោះ ក្នុងនោះក៏មានមនុស្សខ្លះជេរសម្ដេចឮជាងគេផង។ ចំណែកពួកក្រុមប្រឆាំងយកព័ត៌មានពីសម្ដេច ជាព័ត៌មានដែលសម្ដេចចង់ឲ្យតែប៉ុណ្ណោះ។

ដោយសារសម្ដេចឃើញមេដឹកនាំក្រុមប្រឆាំងទាំងនោះ​ល្ងង់ពេក ទើបសម្ដេចប្រាប់ពីការពិតនៃ​ចារកម្មឥត​ស្រមោលមួយនេះដើម្បីឆ្លាតបន្តិច។

សម្ដេចតេជោ បានបង្ហាញរឿងមួយដែលមេដឹកនាំក្រុមប្រឆាំងម្នាក់ បានយល់ព្រមជាមួយ កុសល ឱ្យធ្វើ​ឃាតសម្ដេច ដែលរឿងនេះ សម្ដេចទុកទូទាត់បញ្ជីនៅពេលក្រោយ។

សូមជមា្របថា ​ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ​សម្ដេចតេជោ​ បាន​បញ្ចេញ​សារ​ជា​បន្តបន្ទាប់ អំពី​ចេតនា​អាក្រក់​របស់មេដឹកនាំក្រុមប្រឆាំង ដែលកំពុងរៀបផែនការវាយសំដៅ​មកសម្ដេច រាជរដ្ឋាភិបាល ​និង គ.ជ.ប ដែលនេះ​គឺជាល្បិចបំបែកបំបាក់របស់ពួកគេ៕អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        198
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm