បណ្ដុំអង្គការសង្គមស៊ីវិល អំពាវនាវដល់ពលរដ្ឋកុំចូលរួមសកម្មភាពខុសច្បាប់ ជាមួយក្រុមប្រឆាំង

2023/06/01 07:27:41 pm        261

ភ្នំពេញ៖ បណ្ដុំអង្គការសង្គមស៊ីវិល និងក្រុមយុវជននៅកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ និង​អ្នកគាំទ្រគណបក្សប្រឆាំង កុំចូលរួមសកម្មភាព ឬយុទ្ធនាការខុសច្បាប់ណាមួយឱ្យសោះ​ជាមួយក្រុមប្រឆាំងនៅក្នុងប្រទេស ​និងក្រៅប្រទេស ដែលពួកគេកំពុងរៀបចំគម្រោងអាក្រក់ផ្សេងៗ​លាបពណ៌​រាជរដ្ឋាភិបាល ​និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ។

ដូចប្រជាពលរដ្ឋ និងសាធារណៈជនបានជ្រាបរួចហើយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី​នៃកម្ពុជា បានបង្ហាញនូវសារសំឡេងរបស់ក្រុកមក្បត់ជាតិនៅក្រៅប្រទេសដែលមានចេតនាអាក្រក់ និងកំពុងធ្វើយុទ្ធនាការវាយសំដៅមកសម្ដេច និងស្ថាប័ន គ.ជ.ប ដែលនេះជាល្បិចបំបែកបំបាក់របស់ពួកគេ។

តាមរយៈសារដែលសម្ដេចតេជោ បានបង្ហាញនេះ​ សហភាពអង្គការសង្គមស៊ីវិល ព្រមទាំង​និស្សិត​បញ្ញវន្ត​ខ្មែរ​បានបង្ហាញការព្រួយបារម្ភ ​និងបានអំពាវនាវដល់ប្រជាពលរដ្ឋ អ្នកគាំទ្រគណបក្សប្រឆាំង កុំចូលរួម យុទ្ធនាការ ឬបាតុកម្មណាមួយ​ដែលធ្វើឡើង​ដោយ​គណបក្សប្រឆាំង ខណៈទង្វើនេះ​មិនបានផ្ដល់​ប្រយោជន៍ដល់ប្រទេសជាតិផ្ទុយទៅវិញ​ បានធ្វើឱ្យប៉ះពាល់​ដល់ច្បាប់​ប្រទេសជាតិ ហើយផ្ដល់​ប្រយោជន៍ដល់គំនិតនយោបាយអាក្រក់របស់ក្រុមប្រឆាំង​នៅក្រៅប្រទេសទៅវិញ។

លោក មួង សូនី ប្រធានសហភាពអង្គការសង្គមស៊ីវិល ​បានលើកឡើងថា ជាទូទៅ​ជាទម្លាប់​របស់អ្នក​នយោបាយជ្រុលនិយម​ក្រុមប្រឆាំង​មួយចំនួនជាពិសេសក្រុមប្រឆាំង​នៅ​ក្រៅស្រុក គឺតែងតែមិនទទួលស្គាល់កំហុស​ដែលពួកគេបានប្រព្រឹត្តទេ ផ្ទុយទៅវិញពួកគេយកលេស​រឿង​ទាំងនោះ​ដើម្បីមកធ្វើបាតុកម្ម ​និងវាយប្រហាររាជរដ្ឋាភិបាល។

លោក ហេង សំណាង ប្រធានបណ្ដុំអង្គការសង្គមស៊ីវិល បានលើកឡើងថា ល្បិចបំបែកបំបាក់​របស់ក្រុមប្រឆាំងមិនអាចមានប្រសិទ្ធភាពបានទេ ផ្ទុយទៅវិញមានតែបែកបាក់លើបក្សខ្លួនទៅវិញ។ លោកមើលឃើញថា នយោបាយ​ខ្មៅកខ្វក់ជ្រុលនិយមដដែលៗ ត្រូវបាន​ប្រជាពលរដ្ឋបាន​ដឹងអស់​ទៅហើយ។

សូមជម្រាបថា ក្រោយពី គ.ជ.ប បាន​អនុវត្តតាមនីតិវិធីច្បាប់​បោះឆ្នោត ​បដិសេធការ​ចុះបញ្ជី​គណបក្ស​ភ្លើងទៀន ក្នុងការចុះបញ្ជីឈរឈ្នោះបោះឆ្នោតជ្រើស​តាំង​តំណាងរាស្រ្ដ សម្រាប់​នីតិកាលទី៧ ឆ្នាំ២០២៣នេះ ក្រុមប្រឆាំង​បាន​យកលេសនេះ ​វាយសំដៅមករាជរដ្ឋាភិបាល និង​ស្ថាប័ន គ.ជ.ប ​តាមរយៈការគ្រោងរៀបចំធ្វើបាតុកម្ម ​ធ្វើយុទ្ធនាការតាម​ហ្វេសប៊ុក ជា​ល្បិចបំបែកបំបាក់​របស់ពួកគេ៕អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        200
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        100
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        216

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm