សេវា​ដឹក​អ្នកដំណើរ​មួយ​ចំនួន​បន្ត​ផ្អាក ​ទោះបី​បាន​បញ្ចប់​ការ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ​ក៏ដោយ​

2021/05/10 09:05:28 pm        740

ភ្នំពេញ ​៖ គិត​មក​ត្រឹម​ពេលនេះ ទោះបី​មានការ​បើក​ឱ្យ​ធ្វើ​ដំណើរ​ឆ្លង​រាជធានី​-​ខេត្ត​យ៉ាងណាក្ដី ក៏​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​មួយ​ចំនួន​មិនទាន់​បើក​ដំណើរ​ការ​ទទួល​ដឹក​ភ្ញៀវ​នោះទេ ​រីឯ​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​ផ្សេងទៀត​បាន​ចាប់ផ្ដើម​ដំណើរការ​ជាថ្មី តែ​មាន​ការប្រុងប្រយ័ត្ន​ដោយ​ដាក់​ចេញ​វិធានការ​ការពារ​ផ្សេង​។បន្ទាប់ពី​មានការ​បើក​ការធ្វើដំណើរ​ឆ្លង​រាជធានី​ខេត្ត ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​មួយ​ចំនួន បានចាប់ផ្ដើម​ទទួល​ដឹក​ភ្ញៀវ​ជាថ្មី រីឯ​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​ផ្សេងទៀត​បន្ត​ផ្អាក ​ដោយ​ទទួល​ដឹក​តែ​ឥវ៉ាន់​តែប៉ុណ្ណោះ​។ ជាក់ស្ដែង​សម្រាប់​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ ឡា​រីតា តាម​ការ​ឱ្យដឹងពី​លោក មឿ​ន សម្បត្តិ ជា​អ្នកចាត់ការ​ទូទៅ​ បានបញ្ជាក់​ថា ក្រុមហ៊ុន​បាន​ចាប់ផ្ដើម​ទទួល​ដឹក​ភ្ញៀវ​ជាថ្មី​កាលពី​ថ្ងៃទី​៦ ខែឧសភា ​តែ​ពុំទាន់​ដំណើរការ​ការងារ​ពេញលេញ​នោះទេ ​ដោយ​ក្រុមហ៊ុន​ដំណើរការ​តែ​គោលដៅ ភ្នំពេញ​-​សៀមរាប​ ប៉ុណ្ណោះ រីឯ​គោលដៅ​ភ្នំពេញ​-​ព្រះសីហនុ គឺ​បន្ត​ផ្អាក​។

លោក​ បន្តថា ចំពោះ​ការ​ដំណើរការ​ជាថ្មី​នេះ គឺ​ក្រុមហ៊ុន​នៅតែ​បន្ត​អនុវត្ត​វិធានការ​ការពារ ដើម្បី​សុវត្ថិភាព​។ វិធាន​ការដែល​ក្រុមហ៊ុន​ដាក់ចេញ ​គឺ​ការអនុវត្ត​វិធានការ​អនាម័យ ការ​បាញ់សម្លាប់​មេរោគ​លើ​រថយន្ត កន្លែង​រង់ចាំ ការ​វាស់​កម្ដៅ ​ការតម្រូវ​ឱ្យ​ពាក់​ម៉ាស​ការពារ និង​ការកាត់បន្ថយ​ចំនួន​អ្នកដំណើរ​ពី ១៥​នាក់ ​មក​ត្រឹម​៩​នាក់​ក្នុង​មួយ​រថយន្ត​។ លើសពីនេះ​ ក្រុមហ៊ុន​ក៏មាន​ការសហការ​ជាមួយ​អាជ្ញាធរខេត្ត ​សៀមរាប​ ដោយ​ក្រុមហ៊ុន​បាន​ស្រង់​ទិន្នន័យ​ភ្ញៀវ​ទាំងអស់ ទាំង​គោលដៅ លេខ​អត្តសញ្ញាណ​ប័ណ្ណ និង​លេខ passport ដើម្បី​ប្រគល់​អាជ្ញាធរ​ជាប្រចាំ​។

ក្នុងខណៈពេល​ដដែល​នេះ ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​ផ្សេងទៀត មិនទាន់​ទទួល​ដឹក​ភ្ញៀវ​នោះទេ​។ លោក ភូ កុក​វ៉ាន់ ជា​ជំនួយការ​អគ្គនាយក នៃ​ក្រុមហ៊ុន​ទេសចរណ៍ និង ដឹក​អ្នក​ដំណើរ​កា​ពី​តូ​ល លើកឡើងថា​ មកទល់ពេលនេះ ក្រុមហ៊ុន​ទទួល​តែ​ការ​ដឹកជញ្ជូន​ឥ​វ៉ាន់​តែប៉ុណ្ណោះ​។ លោក​ បន្តថា ចំពោះ​សេវាកម្ម​ដឹក​អ្នកដំណើរ គឺ​បន្ត​ផ្អាក​ដោយ​ពុំទាន់​មានការ​កំណត់​ពេលវេលា​ដំណើរការ​វិញ​នោះទេ ​ដោយ​ក្រុមហ៊ុន​បន្ត​រង់ចាំ​ពិនិត្យមើល​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩​ ជាក់ស្ដែង ​រឺក៏​បន្ត​រង់ចាំ​រហូតដល់​ការ​បិទ​បញ្ចប់ នៃ​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ​។

ចំពោះ​ក្រុម​អ្នកបើកបរ​ឡាន​ឈ្នួល​នៅ​ជុំវិញ​ផ្សារ​ធំថ្មី​វិញ ​ក៏បាន​ចាប់ផ្ដើម​ដំណើរ​ការរត់​ឈ្នួល​ជាថ្មី​ផងដែរ ដោយ​ព្រឹក​នេះ​ មាន​រថយន្តឈ្នួល​ជាច្រើន បន្ត​ចត​រង់ចាំ​នៅ​ទីតាំង​ចំណតរថយន្ត​ឈ្នួល​។ តាម​ការសាកសួរ ពួកគាត់ ​បញ្ជាក់ថា ​ខណៈពេល​នេះ​គឺ​ពុំ​មាន​អ្នកដំណើរ​ជិះ​នោះទេ​ ភាគច្រើន​គឺ​មាន​តែ​ការដឹក​ឥ​វ៉ាន់ ពី​ខេត្ត​មក​ភ្នំពេញ ​និង​ការដឹក​ឥ​វ៉ាន់​ពី​ភ្នំពេញ ​ទៅ​ខេត្ត​វិញ​ប៉ុណ្ណោះ​។ ​ពួកគាត់​ថា​មនុស្ស​ភាគច្រើន​មានការ​បារម្ភ បើ​ពួកគាត់​ចង់​ចេញ​ទៅតាម​ខេត្ត ក៏​ប្រើប្រាស់​រថយន្ត​ជា​លក្ខណៈ​គ្រួសារ​ផ្ទាល់ខ្លួន មិន​ធ្វើដំណើរ​តាម​ឡាន​ឈ្នួល​នោះទេ​៕

​អត្ថបទ​៖​គឹម​ហុក


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        81
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        173
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm