ចាប់តាំងពីសហរដ្ឋអាមេរិក បញ្ចប់គោលនយោបាយគ្រប់គ្រងការរីករាលដាលឆ្លងជំងឺ COVID-19របស់ខ្លួន ដែលគេស្គាល់ថាជាមាត្រា ៤២កាលពីដើមខែមុន ក្រុមជនអន្តោប្រវេសន៍ដែលព្យាយាមឆ្លងកាត់ព្រំដែនចេញពីប្រទេសម៉ិកស៊ិក ពុំត្រូវបានដោះស្រាយនោះទេ ។

តែផ្ទុយទៅវិញនៅតាមទីក្រុងព្រំដែនម៉ិកស៊ិក គេមើលឃើញការមកដល់ថ្មីៗរបស់ជនអន្តោប្រវេសន៍កាន់តែច្រើន ដោយបច្ចុប្បន្នពួកគេសម្រេចចិត្តរង់ចាំនៅខាងទឹកដីម៉ិកស៊ិក ដើម្បីព្យាយាមស្វែងរកសិទ្ធិជ្រកកោននៅសហរដ្ឋអាមេរិក ។
អស់រយៈពេលជាង ១ទសវត្សរ៍មកហើយដែលជនអន្តោប្រវេសន៍ធ្វើដំណើរឆ្លងកាត់ម៉ិកស៊ិកតាមផ្លូវរបស់ពួកគេទៅកាន់សហរដ្ឋអាមេរិក ប្រឈមនឹងការបាត់បង់អាយុជីវិតរបស់ពួកគេ ។

ជារៀងរាល់ឆ្នាំ ជនអន្តោប្រវេសន៍ជិត ៥០ម៉ឺននាក់ មកពីអាមេរិកកណ្តាល ពិសេសមកពីប្រទេសវេណេហ្ស៊ុយអេឡា បានជិះលើដំបូលរថយន្តដឹកគ្រាប់ធុញ្ញជាតិ ស៊ីម៉ង់ត៍ និងសម្ភារៈឧស្សាហកម្មផ្សេងទៀត ដើម្បីធ្វើដំណើរទៅកាន់ព្រំដែនសហរដ្ឋអាមេរិក ។ ភាគច្រើននៃពួកគេ បានស្លាប់ ឬបាត់បង់អវៈយវៈ ពេលធ្លាក់ពីលើដំបូលរថយន្ត ហើយនិងត្រូវរថយន្តបើកលឿនកិនស្លាប់ ៕