ការចរចាបទឈប់បាញ់ត្រូវបានផ្អាក ដែលបណ្ដាឲ្យជនស៊ីវិលប្រឈមមុខនឹងស្ថានភាពមិនអាចទាយទុកជាមុនបាននៅក្នុងប្រទេសស៊ូដង់

2023/06/01 10:21:24 pm        98

ស៊ូដង់ ៖ ការិយាល័យអ្នកនាំពាក្យកងកម្លាំងប្រដាប់អាវុធស៊ូដង់បាននិយាយកាលពីថ្ងៃពុធថា កងកម្លាំងប្រដាប់​អាវុធ​ស៊ូដង់ បានផ្អាក​កិច្ច​ចរចាបទឈប់បាញ់របស់ខ្លួនជាមួយកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) ខណៈដែល​ជនស៊ីវិលជាច្រើននៅក្នុងរដ្ឋធានី Khartoum កំពុងប្រឈមមុខនឹងស្ថានភាពដែលមិនអាចទាយទុកជាមុនបាន។

កងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា RSF កាលពីថ្ងៃចន្ទបានយល់​ព្រមលើការបន្ត​រយៈពេលប្រាំថ្ងៃ​នៃកិច្ចព្រមព្រៀង​បទឈប់បាញ់ដែលពួកគេបានចុះហត្ថលេខាកាលពីថ្ងៃទី ២០ ខែឧសភា។ ប្រទេសស៊ូដង់បាននិងកំពុងរងការប៉ះទង្គិចប្រដាប់អាវុធដ៏ធ្ងន់ធ្ងររវាងកងទ័ពជាតិ និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា RSF នៅក្នុងរដ្ឋធានី Khartoum និងតំបន់ផ្សេងទៀតចាប់តាំងពីថ្ងៃទី ១៥ ខែមេសា មក។

ការប៉ះទង្គិចគ្នារវាងភាគីទាំងពីរបានបន្តកាលពីថ្ងៃពុធនៅរដ្ឋធានី Khartoum និងតំបន់ក្បែរនោះដូចជា តំបន់ Kordofan ភាគខាងជើងនិងតំបន់ Darfur។ ក្រុមកុលសម្ព័ន្ធក្នុងស្រុកមួយចំនួនដែលគាំទ្រភាគីទាំងពីររៀងៗខ្លួន ក៏បានប៉ះទង្គិចគ្នា ផងដែរដែលធ្វើឱ្យស្ថានការណ៍កាន់តែស្មុគស្មាញថែមទៀត។

ស្ថានភាពផ្លាស់ប្តូរនៅក្នុងប្រទេសស៊ូដង់បានជំរុញឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងរបស់ជនស៊ីវិលជាច្រើន

អំពីនិរន្តរភាពនៃកិច្ចព្រមព្រៀងឈប់បាញ់ ដោយត្អូញត្អែថាជីវិតរបស់ពួក គេត្រូវបាន បំផ្លាញទាំងស្រុង ដោយសារ ការ ប៉ះទង្គិចគ្នានោះ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        77
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        121
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm