អ្នកនាំពាក្យរបស់ UN៖ បេសកជនពិសេស UN ប្រចាំសហភាពមីយ៉ាន់ម៉ា នឹងលាលែងពីតំណែង

2023/06/01 10:29:22 pm        68

UN ៖ អ្នកនាំពាក្យរបស់ប្រមុខអង្គការសហប្រជាជាតិ ឬUN បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP កាលពីថ្ងៃពុធ (ទី៣១ ឧសភា) ថា បេសកជនពិសេសរបស់អង្គការសហប្រជាជាតិ ឬ UN ប្រចាំនៅសហភាពមីយ៉ាន់ម៉ា នឹងលាលែងពីតួនាទី នៅខែមិថុនានេះ បន្ទាប់ពីបានកាន់តំណែងរយៈពេល ១៨ខែ ដែលឃើញថា លោកស្រីត្រូវបានរិះគន់ដោយរបបយោធា និងគូប្រជែងរបស់យោធា។

សហភាពមីយ៉ាន់ម៉ាបានធ្លាក់ចូលទៅក្នុងភាពចលាចល ចាប់តាំងពីក្រុមយោធាបានដណ្តើមអំណាច កាលពីខែកុម្ភៈ ឆ្នាំ២០២១ ដោយបញ្ចប់នូវការទទួលបានបទពិសោធន៍លទ្ធិប្រជាធិបតេយ្យ ក្នុងរយៈពេលយ៉ាងខ្លី និងបង្កឲ្យមាន​ការប៉ះទង្គិចជាមួយក្រុមឧទ្ទាមជនជាតិភាគតិច និងក្រុមអ្នកប្រឆាំងនឹងរដ្ឋប្រហារ។

កិច្ចប្រឹងប្រែងការទូត ដែលដឹកនាំដោយអង្គការសហប្រជាជាតិ និងប្លុកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) ដើម្បីដោះស្រាយវិបត្តិនេះ ឃើញថា រហូតមកដល់ពេលនេះ មិនអាចទប់ស្កាត់ការបង្ហូរឈាម ដែលកើតឡើង​ដោយការធ្វើរដ្ឋប្រហារនោះឡើយ។

លោក Stephane Dujarric បាននិយាយថា លោកស្រី Noeleen Heyzer ដែលត្រូវបានតែងតាំងជាបេសកជន​ដោយ​អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ក្នុងខែតុលា ឆ្នាំ២០២១ នឹងបញ្ចប់តំណែងរបស់ខ្លួន នៅថ្ងៃទី១២ ខែមិថុនា នៅពេលដែលកិច្ចសន្យារបស់លោកស្រី បានអស់សុពលភាព។

លោកស្រី Heyzer ដែលជាសង្គមវិទូជនជាតិសិង្ហបុរី មានភារកិច្ចជំរុញឲ្យរបបយោធាមីយ៉ាន់ម៉ា ចូលរួមក្នុងកិច្ចសន្ទនា​នយោបាយជាមួយគូប្រជែងរបស់ខ្លួន ហើយបញ្ឈប់ការបង្ក្រាបដ៏បង្ហូរឈាម ដែលបានចាប់ផ្តើម បន្ទាប់ពីបាន​ផ្តួលរំលំរដ្ឋាភិបាលរបស់លោកស្រី Aung San Suu Kyi។

លោកស្រីបានទៅបំពេញទស្សនកិច្ចនៅប្រទេសអាស៊ីអាគ្នេយ៍មួយនេះ កាលពីខែសីហាឆ្នាំមុន ហើយបានជួបជាមួយ​ប្រមុខដឹកនាំរបបយោធាលោក Min Aung Hlaing និងក្រុមមន្ត្រីយោធាជាន់ខ្ពស់ផ្សេងទៀត ដែលជាសកម្មភាពមួយ ត្រូវបានរិះគន់ ដោយក្រុមសិទ្ធិមនុស្សថា ជាការជួយផ្តល់ភាពស្របច្បាប់ដល់ក្រុមឧត្តមសេនីយ៍ទាំងនោះ៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        25
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        34
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        28

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm