កម្ពុជា​-​ជប៉ុន​នឹង​រៀបចំ​សិក្ខាសាលា ពាក់ព័ន្ធ​នឹង​ការសម្របសម្រួល​ពាណិជ្ជកម្ម​

2023/06/01 11:47:14 pm        165

​ភ្នំពេញ​៖ កម្ពុជា​-​ជប៉ុន នឹង​រៀបចំ​សិក្ខាសាលា ពាក់ព័ន្ធ​នឹង​ការសម្របសម្រួល​ពាណិជ្ជកម្ម និង​ការធ្វើ​ពាណិជ្ជកម្ម​ដោយ​ប្រើ​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌីជីថល​។ សិក្ខាសាលា​នេះ គឺ​បើកទូលាយ​សម្រាប់​សាធារណជន ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី ៩ ខែមិថុនា​ខាងមុខ នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​ជប៉ុន CJCC​។​សមាគម​ពាណិជ្ជកម្ម និង​វិនិយោគ​កម្ពុជា​-​ជប៉ុន ដោយមាន​ការចូលរួម​ពី មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​ជប៉ុន (CJCC)​និង សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា នឹង​សហការ​រៀបចំ​សិក្ខាសាលា​ស្តីពី​ការសម្របសម្រួល​ពាណិជ្ជកម្ម​រវាង​ជប៉ុន និង​កម្ពុជា និង​ការធ្វើ​ពាណិជ្ជកម្ម​ដោយ​ប្រើ​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌីជីថល​។​

​ពាក់ព័ន្ធ​នឹង​ការរៀបចំ​សិក្ខាសាលា​នេះ លោក ឃឹម លាង នាយក CJCC បាន​លើកឡើងថា​នឹងមាន​ការចូលរួម​ពី ភាគី​ខ្មែរ ភាគី​ជប៉ុន តំណាង​ក្រុមហ៊ុន ក៏ដូចជា​តំណាង​មកពី​ក្រសួងពាណិជ្ជកម្ម និង​តំណាង​ស្ថាប័ន​មួយចំនួន​ផងដែរ ។ លោក​បន្ថែមថា សិក្ខាសាលា​នេះ ក៏​ជាការ​រៀបចំ​ដើម្បី​អបអរសាទរ​គម្រប់​ខួប ៧០​ឆ្នាំ រវាង​កម្ពុជា និង ជប៉ុន និង​គម្រប់​ខួប ៥០​ឆ្នាំ នៃ​ទំនាក់ទំនង​អាស៊ាន​និង​ជប៉ុន​ផងដែរ​។ លោក​បន្តថា សិក្ខាសាលា​នេះ នឹង​បើកទូលាយ​សម្រាប់​សាធារណជន ដែល​នឹង​ផ្ដល់​ជា​អត្ថប្រយោជន៍​ជាច្រើន​សម្រាប់​អ្នកចូលរួម​។​

​សិក្ខាសាលា​នេះ តាម​ការគ្រោង នឹង​ចាប់ផ្តើម​ជា​ផ្លូវការ​ជាមួយនឹង​មតិ​ស្វាគមន៍​ពី ប្រធាន សមាគម YEAC និង​សុន្ទរកថា​បើក​ពី តំណាង​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា និង ឯកឧត្ដម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា អមដោយ​បាឋកថា​សំខាន់​ពី​ឯកឧត្ដម សំហេង បូរ៉ា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម ស្តីពី​ទិដ្ឋភាព​ទូទៅ​នៃ​វឌ្ឍនភាព ការអនុវត្ត​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា​ឆ្នាំ ២០១៩ ដល់ ២០២៣​។​

​សម្រាប់​សាធារណជន ពាណិជ្ជករ ធុរជន ទាំងអស់ ដែល​ពាក់ព័ន្ធ​នឹង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ជប៉ុន និង​កម្ពុជា អាចធ្វើ​ការចុះឈ្មោះ​ជាមុន​តាមរយៈ​តំណ​ភ្ជាប់​។​សំរាប់​ធុរជន រវាង ប្រទេស ថៃ និង កម្ពុជា ក៏ ដូច ជា អ្នក ធ្វើ អាជីវកម្ម រវាង ប្រទេស វៀតណាម និង កម្ពុជា ធុរជន​នៅក្នុង​ប្រទេស​ជប៉ុន ឬ​ប្រជាជាតិ​ផ្សេងទៀត​ដែល​ចាប់អារម្មណ៍​លើ​អាជីវកម្ម​រវាង​កម្ពុជា និង​ជប៉ុន​ក៏ អាច​ចូលរួម​សិក្ខាសាលា​នេះ​តាម កម្មវិធី​Zoom​ផងដែរ​៕ អត្ថបទ​៖​គឹម​ហុក

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        212
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        116
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm