កម្លាំងប្រដាប់អាវុធត្រៀមខ្លួន ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់សង្គមក្នុងអំឡុងពេលបោះឆ្នោត​

2023/06/02 12:05:33 am        162

​កណ្ដាល​៖ ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍​កិត្តិ​បណ្ឌិត ហ៊ីង ប៊ុន​ហៀ​ង ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុៈ​មូលដ្ឋាន​ស្រុក​កណ្ដាលស្ទឹង​ខេត្តកណ្ដាល​មានប្រសាសន៍ថា កម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ត្រូវ​ត្រៀមខ្លួន​ដើម្បី​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម​ក្នុងអំឡុងពេល​បោះឆ្នោត​សកល​ជ្រើសរើស​តំណាងរាស្ត្រ​អណត្តិទី៧ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២៣​ខាងមុខនេះ​។

​ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង បាន​ថ្លែង​បែបនេះ ក្នុងឱកាស​ជួប​សំណេះសំណាល​ជាមួយ​កម្លាំង​ប្រជា​ការពារ​ទូទាំង​ស្រុក​កណ្ដាលស្ទឹង ចំនួន ២០២០ នាក់ នា​ព្រឹក​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០២៣​នេះ​។​

​ឯកឧត្ដម​ថ្លែងថា កម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ បន្ត​អនុវត្ត​ការងារ​ធានា​ឱ្យបាន​ដាច់ខាត​ការពារ​សន្តិសុខ​ស​ណ្នា​ប់​ធ្នាប់ នៅក្នុង​កំឡុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត និង​ក្នុងពេល​ដំណើរការ​បោះឆ្នោត​កុំឱ្យ​មានការ​កើតឡើង​នូវ​ការអុកឡុក​រំខាន​ពី​ជន​អគតិ ករណី​ហឹ​ង្សា​ណាមួយ​ដែលនាំឱ្យ​ប៉ះពាល់​នៃ​ដំណើរការ​បោះឆ្នោត ជាពិសេស​ត្រូវ​បង្កលក្ខណៈ​ងាយស្រួល​ជូន​ប្រជាពលរដ្ឋ និង​បណ្ដា​គណបក្សនយោបាយ​ទាំងអស់​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ដើម្បីឱ្យ​គាត់​មានលទ្ធភាព​អញ្ជើញ​ទៅ​បោះឆ្នោត​ឱ្យបាន​គ្រប់ៗ​គ្នា ​នៅ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២៣ ខាងមុខនេះ​ប្រព្រឹត្តិ​ទៅតាម​លទ្ធ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​ដោយ​គ្មាន​អំពើ​ហិង្សា​។

​ឯកឧត្ដម​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ចូលរួម​ថែរក្សា​សុខសន្តិភាព​ដែលមាន​នា​សព្វថ្ងៃនេះ​ឱ្យបាន​គង់វង្ស​ស្ថិតស្ថេរ​ពីព្រោះ​សន្តិភាព​មានតម្លៃ​ណាស់​មិនអាច​កាត់ថ្លៃ​បាន​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ បាន​ផ្ដាំផ្ញើ​ដល់​កម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ទៅ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​អាណត្តិ​ទី​៧ ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ឱ្យបាន​គ្រប់ៗ​គ្នា​នៅ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ២០២៣ និង​បន្ត​ការគាំទ្រ​សម្ដេច​តេ​ជោ​ហ៊ុន សែន​ ជា​នាយករដ្ឋមន្ត្រី និង​ឯកឧត្ដម​បណ្ឌិត​ ហ៊ុន​ ម៉ា​ណែ​ត​ ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​នាពេល​អនាគត​ ដើម្បី​ការពារ​ថែរក្សា​សុខសន្តិភាព និង​បន្ត​ការអភិវឌ្ឍ​របស់​កម្ពុ​ជា​៕​ អត្ថបទ៖ ម៉ក់ រ៉េនីតា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        75
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        98
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm