កម្មករផ្លូវដែកធ្វើបាតុកម្មតាមដងផ្លូវ ដើម្បីទាមទារប្រាក់បៀវត្សរ៍ខ្ពស់ជាងមុន

2023/06/02 12:22:21 am        265

ក្រុម​អ្នកបើកបរ​រថភ្លើង​ប្រហែល ១២.០០០នាក់​ នៅ​ចក្រភព​អង់គ្លេស បានធ្វើ​កូដកម្ម​កាលពី​ថ្ងៃ​ពុធ ​ដើម្បី​ស្នើសុំ​ប្រាក់បៀវត្សរ៍​ខ្ពស់ជាង​មុន ស្របពេល​មាន​វិបត្តិ​កំណើន​អតិផរណា​និង​ការចំណាយ​ប្រចាំថ្ងៃ​កើនឡើង​ខ្ពស់​។ សមាជិក​នៃ​សហជីព​អ្នកបើកបរ​រថភ្លើង ASLEF បានធ្វើ​បាតុកម្ម​តាម​ដងផ្លូវ​ក្នុង​ទីក្រុង​ឡុង​ដ្រ៍ នៅ​ខាងក្រៅ​ស្ថានីយ​រថភ្លើង Euston ដោយ​សង្ឃឹមថា​នឹងមាន​ដំណោះស្រាយ​លើ​វិបត្តិ​ប្រាក់បៀវត្សរ៍​ពី​រដ្ឋាភិបាល​។​

​លោក Mick Whelan អគ្គលេខាធិការ​សហជីព ASLEF បាន​និយាយថា " តម្លៃ​ថាមពល ស្បៀងអាហារ ការចំណាយ​ប្រចាំថ្ងៃ​នៅ​ចក្រភព​អង់គ្លេស​បាន​កើនឡើង​ពី ១៦ ទៅ ២០ ភាគរយ​ក្នុង​រយៈពេល ១២ខែ​ចុង​ក្រោយនេះ ដោយសារតែ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។ ដូច្នេះ ប្រជាជនមាន​អារម្មណ៍​តានតឹង​ដោយ​គិតពី​កម្រិត​នៃ​ប្រាក់ចំណូល​ដែល​ត្រូវ​ចំណាយ​»​។​

​សហជីព​បាន​និយាយថា កូដកម្ម​នេះ​បាន​រំខាន​ដល់​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​ផ្លូវដែក​ចំនួន ១៦​ប្រតិបត្តិការ ដោយ​មានតែ​រថភ្លើង​ប្រហែល ៤០ភាគរយ​ប៉ុណ្ណោះ​ដែល​នៅ​បម្រើ​សេវាកម្ម ហើយ​អ្នកដំណើរ​រាប់លាន​នាក់​បាន​រង​ផលប៉ះពាល់​កាលពី​ថ្ងៃ​ពុធ​។ ការធ្វើ​កូដកម្ម​ឧស្សាហកម្ម​បន្ថែមទៀត​ត្រូវបាន​គេ​រំពឹងទុក​នាពេលខាងមុខ​។​

​ការិយាល័យ​ស្ថិតិ​ជាតិ (ONS ) បាន​និយាយ​កាលពី​ចុងខែ​ឧសភា​ថា សន្ទស្សន៍​តម្លៃ​ទំនិញប្រើប្រាស់ (CPI) របស់​ចក្រភព​អង់គ្លេស បាន​កើនឡើង ៨,៧ ភាគរយ​ក្នុង​រយៈពេល ១២ខែ​គិត​ត្រឹម​ខែមេសា ខណៈដែល​តម្លៃ​ម្ហូបអាហារ និង​ភេសជ្ជៈ​មិនមែន​គ្រឿង​ស្រវឹង​គឺ​ឡើង​ខ្ពស់​មិន​ស្រក​ចុះ ហើយ​បាន​កើនឡើង​ចំនួន ១៩,១ភាគរយ​ពី​បើ​ធៀប​នឹង​ឆ្នាំមុន​៕​

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        20
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        63
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm