​ជប៉ុននឹងបញ្ជូនអាជ្ញាកណ្ដាលប្រមាណ ៤០ រូប មកចូលរួមព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជា

2023/06/02 12:58:07 am        104

ភ្នំពេញ ៖ ជប៉ុននឹងបញ្ជូនក្រុមអាជ្ញាកណ្តាលជប៉ុនប្រមាណ ៤០រូប ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍កីឡា​អាស៊ាន​ប៉ារ៉ាហ្គេម​លើកទី១២ ឆ្នាំ ២០២៣ ដែលរៀបចំធ្វើនៅកម្ពុជា ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានមួយចេញផ្សាយក្នុងផេកហ្វេសប៊ុកផ្លូវការស្ថានទូតជប៉ុនប្រចាំកម្ពុជានាថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២៣ នេះ។

សេចក្ដីប្រកាសព័ត៌មាន ដែលស្ថានទូតជប៉ុនផ្សព្វផ្សាយមានខ្លឹមសារថា តាមរយៈកម្មវិធីរួមចំណែកជាអន្តរជាតិ «កីឡាសម្រាប់ថ្ងៃស្អែក» ដែលផ្សព្វផ្សាយដោយទីភ្នាក់ងារកីឡានៃប្រទេសជប៉ុន នឹងបញ្ជូនក្រុមអាជ្ញាកណ្តាល​ជប៉ុនប្រមាណ៤០រូប សម្រាប់ការប្រកួតកីឡា៤ប្រភេទមាន កីឡាអត្តពលិកម្ម កីឡាលើកទម្ងន់ កីឡាហែលទឹក និងកីឡាបាល់បោះជិះរទេះ ចូលរួមព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៣ ដល់ទី៩ ខែមិថុនា នៅកម្ពុជា។

ចំនួនដែលនឹងត្រូវបញ្ចូន (បណ្តោះអាសន្ន) សម្រាប់កីឡាអត្តពលិកម្ម ២០រូប សម្រាប់កីឡាលើកទម្ងន់ ២រូប សម្រាប់កីឡាហែលទឹក ១២រូប និងសម្រាប់កីឡា បាល់បោះជិះរទេះ ៣រូប។ ដើមចមនៃការបញ្ជូន សម្រេចតាម​រយៈសំណើ របស់គណៈកម្មាធិការរៀបចំការ ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម​កម្ពុជាដែលគ្រប់គ្រង​ដោយ​អាស៊ានប៉ារ៉ាហ្គេម។ អាជ្ញាកណ្ដាលជាច្រើនមានបទពិសោធន៍ចូលរួមក្នុងព្រឹត្តិការណ៍កីឡាតូក្យូ២០២០។

ជុំវិញការបញ្ជូនក្រុមអាជ្ញាកណ្ដាលនេះ ត្រូវបានធ្វើឡើងក្នុងនាមជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងផ្លាស់​ប្ដូរទំនាក់ទំនងអន្តរជាតិក្នុងឆ្នាំអបអរខូបលើកទី៥០ នៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជប៉ុន - អាស៊ាន៕ ដោយ ៖ សុជាតា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        208
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        185
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        203

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត

2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm