កងនាវាឆ្មាំល្បាតឆ្នេររបស់អាមេរិក និងជប៉ុន បានទៅដល់ទីក្រុងម៉ានីលប្រទេសហ្វីលីពីន សម្រាប់សមយុទ្ធត្រីភាគីលើកដំបូងដែលមិនធ្លាប់មាន​

2023/06/02 02:46:14 am        402

​នាវា​ពី​ឆ្មាំ​ល្បាត​ឆ្នេរ​របស់​សហរដ្ឋអាមេរិក និង​ជប៉ុន​បាន​ទៅដល់​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​នៅ​ថ្ងៃ​ព្រហស្បតិ៍ (១ មិថុនា​)​នេះ សម្រាប់​សមយុទ្ធ​ដែនសមុទ្រ​ត្រីភាគី​រយៈពេល​មួយ​សប្តាហ៍​នៅ​សមុទ្រ​ចិន​ខាងត្បូង​ជាមួយ​សម​ភាគី​ហ្វីលីពីន ដែលជា​សមយុទ្ធ​លើកដំបូង​រវាង​ប្រទេស​ទាំងបី ស្របពេល​មានការ​ព្រួយបារម្ភ​កាន់តែខ្លាំង​ឡើង​អំពី​សកម្មភាព​របស់​ចិន​នៅក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​។​

​កង​ឆ្មាំ​ល្បាត​ឆ្នេរ​របស់​ហ្វីលីពីន​បាន​គ្រវីទង់ជាតិ​អាមេរិក និង​ជប៉ុន​តូចៗ នៅពេលដែល​នាវា USCGC និង​នាវា​ល្បាត​របស់​ជប៉ុន Akitsushima ចូល​ចត​នៅ​កំពង់ផែ​។

​មន្ត្រី​ឆ្មាំ​ល្បាត​ឆ្នេរ​ហ្វីលីពីន​បាន​និយាយ​កាលពីដើម​សប្តាហ៍​ថា សមយុទ្ធ​ចាប់ពី​ថ្ងៃទី ១ ដល់​ថ្ងៃទី ៧ ខែមិថុនា​នៅក្នុង​ដែនទឹក​នៃ​ខេត្ត Bataan ប្រទេស​ហ្វីលីពីន គឺជា​គំនិត​ផ្តួចផ្តើម​របស់​សហរដ្ឋអាមេរិក និង​ជប៉ុន ខណៈដែល​អូស្ត្រាលី​នឹងចូលរួម​ជា​អ្នកសង្កេតការណ៍​។​

​ក្រុមមន្ត្រី​បាន​និយាយថា ក្នុងអំឡុងពេល​សមយុទ្ធ​នេះ កង​ឆ្មាំ​ល្បាត​ឆ្នេរ​នៃ​ប្រទេស​ទាំងបី​នឹងធ្វើ​សមយុទ្ធ​ផ្សេងៗ​ដែល​ផ្តោតលើ​ការអនុវត្ត​ច្បាប់​ដែនសមុទ្រ សន្តិសុខ ព្រមទាំង​សុវត្ថិភាព​ដែនសមុទ្រ ការស្វែងរក និង​ជួយសង្គ្រោះ ក្នុងចំណោម​សមយុទ្ធ​ដទៃទៀត​។​

​ប្រទេស​ជប៉ុន អូស្ត្រាលី និង​សហរដ្ឋអាមេរិក​បាន​ថ្កោលទោស​ជា​ញឹកញាប់​ចំពោះ​ការធ្វើសកម្មភាព​យោធា​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង ហើយ​បាន​ព្យាយាម​បង្កើន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​សម្ព័ន្ធមិត្ត​អាមេរិក​គឺ​ប្រទេស​ហ្វីលីពីន ចាប់តាំងពី​លោក Ferdinand Marcos Jr បាន​ឡើងកាន់តំណែង​ជា​ប្រធានាធិបតី​កាល​ឆ្នាំមុន បន្ទាប់ពី​អ្នក​កាន់តំណែង​ពីមុន​គឺ​លោក Rodrigo Duterte ដែល​គាំទ្រ​ប្រទេស​ចិន​៕​

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        82
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        118
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm