នគរបាល​អ៊ីស្រាអែល​ប៉ះទង្គិច​គ្នា​ជាមួយ​ក្រុម​អ្នក​តវ៉ា​ប៉ា​ឡេ​ស្ទី​ន​នៅ​ព្រះវិហារ Al Aqsa

2021/05/10 03:33:49 pm        179

​​អ៊ីស្រាអែល៖ នគរបាល​អ៊ីស្រាអែល​បាន​ប៉ះទង្គិច​គ្នា​ ជាមួយ​ក្រុម​អ្នក​តវ៉ា​ប៉ា​ឡេ​ស្ទី​ននៅ​តំបន់​ពិសិដ្ឋ​ ដែល​ជា​ចំនុច​មាន​ភាព​ចម្រូង​ចម្រាស់​ខ្លាំង​​ក្នុង​ទីក្រុង Jerusalem ខណៈ​អំពើ​ហិង្សា​បាន​ផ្ទុះឡើង​ជាថ្មី​នៅ​ថ្ងៃ​ចន្ទ​នេះ​។ ក្រុម​មន្ត្រី​បាន​បាញ់​ឧស្ម័ន​បង្ហៀរ​ទឹកភ្នែក និង​ប្រើ​គ្រាប់បែកដៃ ហើយ​ក្រុម​អ្នក​តវ៉ា​បាន​គប់​ដុំ​ថ្ម និង​របស់​ផ្សេងៗ​ទៅលើ​ក្រុម​នគរបាល​វិញ។

​នគរបាល​បាន​និយាយ​ថា ក្រុម​អ្នក​តវ៉ា​បាន​គប់​ដុំ​ថ្ម​ពី​បរិវេណ​ព្រះវិហារ Al-Aqsa ចូល​ទៅ​លើ​ផ្លូវ ខណៈ​ដែល​ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន​បាន​រាយការណ៍​ថា មានការ​បាញ់​គ្រាប់​បែក​ដៃ​ចូល​ទៅ​ក្នុង​ព្រះ​វិហារ បណ្ដាល​ឲ្យ​មនុស្ស​រាប់​សិប​នាក់​រង​របួស​។ ​បរិវេណ​នេះ​គឺជា​ចំនុច​ដ៏​រំជើបរំជួល​នៃ​ជម្លោះ​ កើត​ចេញ​ជា​អំពើ​ហិង្សា​រវាង​ប៉ា​ឡេ​ស្ទី​ន និង​អ៊ីស្រាអែល​ជាច្រើន​ឆ្នាំ​មកនេះ​។ នគរ​បា​ល​អ៊ីស្រាអែល​បាន​បញ្ចេញ​រូបភាព​វីដេអូ​ បង្ហាញ​ប្រជាពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន​ពាក់​ម៉ាស់​ព្យាយាម​វាយ​សម្រុក​ចូល​ ក្នុង​ទីតាំង​នគរបាល​នៅ​ខាងក្រៅ​បរិវេណ​ព្រះវិហារ Al-Aqsa របស់​ទីក្រុង Jerusalem នៅ​ថ្ងៃ​ចន្ទ​នេះ ខណៈ​ភាព​តានតឹង​កើន​ឡើង​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        65
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        56
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        50

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm