ម៉ុលដូវ៉ា៖ ប្រធានាធិបតីលោក Volodymyr Zelenskiy បានដាក់សម្ពាធលើបញ្ហារបស់លោក កាលពីថ្ងៃព្រហស្បតិ៍សម្រាប់ប្រទេសអ៊ុយក្រែន ដើម្បីក្លាយជាសម្ព័ន្ធយោធាណាតូ និងបានជំរុញឲ្យសម្ព័ន្ធមិត្តផ្តល់ការធានាសន្តិសុខប្រសិនបើសមាជិកភាពពុំអាចធ្វើទៅបានសម្រាប់ពេលបច្ចុប្បន្ននេះ។ ថ្លែងទៅកាន់មេដឹកនាំនៅពេលចាប់ផ្តើមការជួបប្រជុំគ្នា លោក Zelenskyy បានស្នើដល់សសមាជិក NATO ធ្វើការសម្រេចចិត្តច្បាស់លាស់លើបញ្ហាថាតើត្រូវបញ្ចូលអ៊ុយក្រែនដែរឬទេ និងរំលឹកឡើងវិញពីការអំពាវនាវសុំយន្តហោះចម្បាំងរបស់ប្រទេសលោកខាងលិច ដើម្បីការពារជើងមេឃអ៊ុយក្រែន ព្រមទាំងផ្តល់ប្រព័ន្ធការពារមីស៊ីលប៉ាទ្រីយ៉ូត។

កាលពីខែមុន ប្រធានាធិបតីអាមេរិក បានគាំទ្រដល់កម្មវិធីបណ្តុះបណ្តាលសម្រាប់អាកាសយានិកអ៊ុយក្រែនប្រើប្រាស់យន្តហោះF-16 ទោះបីជាកម្មវិធីបែបនេះនឹងប្រើរយៈពេលច្រើនខែដើម្បីបញ្ចប់វគ្គបណ្តុះបណ្តាល ហើយប្រទេសលោកខាងលិច ពុំទាន់បាននិយាយថា ពួកគេនឹងផ្គត់ផ្គង់យន្តហោះនៅឡើយ។ នៅពេលចាប់ផ្តើមកិច្ចប្រជុំកំពូល ក្រុមរដ្ឋជាសមាជិកទាំង២៧ប្រទេសរបស់សហភាពអឺរ៉ុប និងរដ្ឋសហភាពអឺរ៉ុប២០ប្រទេសផ្សេងទៀត លោក Zelesnkyy និយាយថា លោកនឹងស្វែងរកការអញ្ជើញច្បាស់លាស់ពីអង្គការNATO សម្រាប់អ៊ុយក្រែនដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់សម្ព័ន្ធមិត្ត ក្នុងទីក្រុង Vilnius ប្រទេសលីទុយអានី នៅពាក់កណ្តាលខែកក្កដា។ ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយថា អ៊ុយក្រែន ចាំបាច់ត្រូវផ្តល់ឲ្យការធានាសន្តិសុខរឹងមាំនិងច្បាស់លាស់នៅក្នុងកិច្ចប្រជុំសម្ព័ន្ធយោធាណាតូក្នុងខែកក្កដា។ លោក Macron និយាយថា លោកបានធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសអាល្លឺម៉ង់លើបញ្ហានេះ ជាមួយអធិការបតីអាល្លឺម៉ង់លោក Olaf Scholz នៅសប្តាហ៍ក្រោយ៕
