នគរបាលម៉ិកស៊ិក រកឃើញបាវចំនួន ៤៥មានច្រកសាកសពមនុស្សនៅក្រៅទីក្រុងភាគខាងលិច Guadalajara

2023/06/02 08:34:27 pm        147

ម៉ិកស៊ិក ៖ ក្រុមអាជ្ញាធរម៉ិកស៊ិក បានរកឃើញបាវចំនួន ៤៥មានច្រកសាកសពមនុស្សនៅក្នុងជ្រោះ ស្ថិតនៅក្រៅ​ទីក្រុងភាគខាងលិច Guadalajara ។ 

ក្រុមមន្រ្តីកំពុងស្វែងរកកម្មករក្មេងៗចំនួន ៧នាក់ ដែលត្រូវបានគេរាយការណ៍ថាបាត់ខ្លួនកាលបីសប្តាហ៍មុន ពេលដែល​ពួកគេរកឃើញសាកសពទាំងនេះ​ សាកសពមនុស្សទាំង​នេះ រួមមានទាំង​បុរស និងស្រ្តី ហើយនិង​ចំនួន​សាកសពជា​ច្រើនទៀត គេពុំទាន់បានដឹងនោះទេ ។ 

ប្រតិបត្តិការរុករកត្រូវបានគេរំពឹងថានឹងបន្តរយៈពេលជាច្រើនថ្ងៃទៀត ដោយសារតែស្ថានភាពងងឹតខ្លាំង ហើយ​លក្ខណៈ​ភូមិសាស្រ្តពិបាក ។ 

ការិយាល័យរដ្ឋអាជ្ញារដ្ឋភាគខាងលិច Jaliscoនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា បន្ទាប់ពីទទួលបាន​តម្រុយក្នុង​ការស្វែងរកមនុស្ស ៧នាក់ ពួកគេក៏បានចាប់ផ្តើមរុករកនៅជ្រោះ Mirador del Bosqueជាទីដែលពួកគេរកឃើញបាវ មានបំណែកសាកសព ។ 

ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ និងក្រុមការពារជនស៊ីវិល បានធ្វើការរួមគ្នាជាមួយក្រុមនគរបាល និងអាកាយានិកបើក​ឧទ្ធម្ភាគចក្រ ដើម្បីរកសាកសពទាំងនោះ ។ 

ការិយាល័យរដ្ឋអាជ្ញារ បន្តទៀតថា បាវដំបូង ត្រូវបានរកឃើញកាលពីថ្ងៃអង្គារ ប៉ុន្តែដោយសារតែស្ថានភាព​ភូមិសាស្រ្តពិបាកខ្លាំង ហើយនិងខ្វះពន្លឺព្រះអាទិត្យ ការស៊ើបអង្កេតក៏បានចាប់ផ្តើមយឺតមួយថ្ងៃ គឺនៅថ្ងៃពុធ ហើយនឹងបន្តរហូតរកឃើញទីតាំងសាកសពមនុស្សទាំងអស់ ។ 

ក្រុមមន្រ្តីនិយាយថា ពួកគេនឹងបន្តធ្វើការដើម្បីកំណត់ចំនួនសាកសពមនុស្ស ថាតើពួកគេគឺជានរណា និងកំណត់មូល​ហេតុនៃការស្លាប់របស់ពួកគេ ៕ ដោយ ៖ សារ៉ាត់


អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        8
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        9
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        24

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm