ចិន គ្រោង​វិនិយោគ​សាងសង់​ប្រព័ន្ធ​ឃ្លាំង​ស្តុក​ និង​ឡសម្ងួត​ស្រូវ​-​អង្ករ​នៅ​កម្ពុជា

2021/04/27 09:59:58 am        22

ភ្នំពេញ ៖ ​ដើម្បី​ចូលរួម​ពង្រឹង​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​ស្រូវ​អង្ករ​ជាតិ ប្រតិភូ​ធុរជន​ចិន​ខេត្ត​ហឺ​ណាន់ បាន​បង្ហាញ​ចេតនា​វិនិយោគ​លើ​ការសាងសង់​ប្រព័ន្ធ​ឃ្លាំង​ស្តុក ​និង​ឡស​ម្ងួ​ត​ស្រូវ​-​អង្ករ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ជាពិសេស​ថែរក្សា​ស្ថិរភាព​តម្លៃ ​និង​កាត់បន្ថយ​ការ​ហូរ​ចេញ​ស្រូវ​ទៅកាន់​ប្រទេសជិតខាង ព្រមទាំង​បង្កើន​ប្រាក់ចំណូល​ជូន​ប្រជាកសិករ ​និង​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​។


ក្នុងជំនួប​ការងារ រវាង​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ​នៅ​រសៀល​ថ្ងៃទី​២៣ ខែឧសភា​ កន្លងទៅនេះ ​នៅ​ទី​ស្តី​ក្រសួង លោក ប៊ី គង់​មីន (BI GUANGMIN) ​ប្រធាន​ក្រុមប្រឹក្សា​នៃ​ក្រុមហ៊ុន Henan Yuguang International Economic & Technical Cooperation ​បាន​ជម្រាប​ជូន​ភាគី​ជំនួប​អំពី​សាវតា ​និង​គម្រោង​សាងសង់​ឃ្លាំង​ស្តុក​ស្រូវ ​និង​ឡសម្ងួត​ដែល​មាន​សមត្ថភាព​ស​ម្ងួ​ត​ស្រូវ​សើម​ដល់​ទៅ ១៣​ពាន់​តោន​ ក្នុង​មួយថ្ងៃ​ ហើយ​អាច​ស្តុក​ស្រូវ​-​អង្ករ​ស្ងួត​បាន​ដល់​ទៅ​ ០១​លាន​តោន​។ លោក​ លើកឡើងថា ​គម្រោង​នឹង​សាងសង់​ប្រព័ន្ធ​ឃ្លាំង​ស្តុក និង​ឡស​ម្ងួ​ត​នេះ នៅក្នុង​ខេត្ត​ដែលមាន​សក្តានុពល​ផលិត​ស្រូវ​-​អង្ករ ​ហើយ​នៅពេល​ការសាងសង់​បញ្ចប់ ​នឹង​អាច​ជួយ​បង្កើន​ការនាំចេញ​អង្ករ​កម្ពុជា ​ទៅក្នុង​ទីផ្សារ​អន្តរជាតិ​ក្នុង​មួយឆ្នាំ ៥០​ម៉ឺន​តោន​។

ជាការ​ឆ្លើយតប ឯកឧត្តម​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​ស្នើរ​ភាគី​ជំនួប ​ឲ្យ​សហការ​ជាមួយ​ក្រុមហ៊ុន​ហ្គ្រី​ន​ត្រេ​ដ (​ក្រុមហ៊ុន​អង្ករ​) ដើម្បី​រៀបចំ​កិច្ចសន្យា​ស្តីពី​វិស្វកម្ម ​និង​សាងសង់​, កិច្ចព្រមព្រៀង​ស្តីពី​ការ​បង្កើត​ក្រុមហ៊ុនចម្រុះ​កម្ពុជា​-​ចិន ​ព្រមទាំង​កិច្ចព្រមព្រៀង​ស្តីពី​កិច្ចសហប្រតិបត្តិការ ​និង​ការគ្រប់គ្រង រវាង​រដ្ឋាភិបាល​កម្ពុ​ជា ​និង​ក្រុមហ៊ុន​វិនិយោគ​ជា​ដៃគូ​ សម្រាប់ធ្វើ​ប្រតិបត្តិការ ​និង​ការថែទាំ​គម្រោង​ដើម្បី​ជំរុញ​កិច្ចការ​ទៅមុខ​ដោយ​រលូន​ និង​ទទួលបាន​ជោគជ័យ​។

ក្នុង​ឆ្នាំ​២០១៧ រដ្ឋាភិបាល​កម្ពុជា បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​គម្រោង​ជំរុញ​ផលិតកម្ម​ស្រូវ ​និង​ការនាំចេញ​អង្ករ​ជាមួយ​ប្រទេស​ចិន​ ដែល​ក្នុងនោះ​ភាគី​កម្ពុជា ​តំណាង​ដោយ​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ និង​ក្រសួងពាណិជ្ជកម្ម ខណៈ​ភាគី​ចិន​តំណាង​ដោយ​ក្រុមហ៊ុន ​Henan Yuguang, ធនាគារ​នីហរ័ណ​-​អាហរ័ណ​ចិន​ និង​ក្រុមហ៊ុន​ស៊ី​ទីក​ហ្គ្រុ​ប​។​ នៅក្នុង​អនុស្សរណៈ ​ក្រុមហ៊ុន ខាង​លើ​នឹង​ទទួល​ការងារ​សាងសង់​ឡស​ម្ងួ​ត ​និង​ឃ្លាំង​ស្តុក​ស្រូវ​-​អង្ករ​នៅក្នុង​ប្រទេស​កម្ពុជា​៕


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        94
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        199
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        176

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm