រាជរដ្ឋាភិបាល កំពុងរៀបចំអនុក្រឹត្យដំឡើងពន្ធលើបារី នឹងគ្រោងចេញនៅឆ្នាំក្រោយ​

2023/06/02 11:27:06 pm        153

​ភ្នំពេញ៖ ឯកឧត្តម វ៉ាន់ ពុទ្ធិ​ពល អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ថ្លែងថា រាជរដ្ឋាភិបាល​កម្ពុជា កំពុង​រៀបចំ​អនុក្រឹត្យ​តម្លើង​ពន្ធ​លើ​បារី ហើយនឹង​ធ្វើ​ឲ្យ​ការយកពន្ធ​លើ​ថ្នាំជក់ អាច​លើស​ជាង​បច្ចុប្បន្ន ហើយ​អនុក្រឹត្យ​នេះ គ្រោង​ចេញ​ឲ្យ​អនុវត្ត​នៅ​ឆ្នាំ​២០២៤។​

​នៅក្នុង​វេទិកា​ស្តីពី វិធានការ​ពន្ធ​លើ​ផលិតផល​ថ្នាំជក់ កាលពី​រសៀល​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០២៣ ឯកឧត្តម វ៉ាន់ ពុទ្ធិ​ពល បាន​មានប្រសាសន៍ថា ក្រសួង​សេដ្ឋកិច្ច កំពុងធ្វើដំណើរ​ការ​កំ​ណែ​ទម្រង់​ពន្ធ​ថ្នាំជក់​ជា​ជំហានៗ និង​ប្រុងប្រយ័ត្ន​បំផុត ព្រោះ​ថាបើ​តម្លើង​ពន្ធ​ខ្ពស់ អាច​នាំឱ្យមាន​ការរត់​ពន្ធ​បារី​ខុសច្បាប់ ធ្វើឱ្យ​ខាតបង់​ចំណូល​រដ្ឋ​វិញ ។​

​ឯកឧត្តម​បន្តថា យោងតាម​ច្បាប់​ស្តីពី សារពើពន្ធ​ដែល​ព្រះមហាក្សត្រ ទើប​ឡាយព្រះហស្ថលេខា ដាក់ឱ្យ​ប្រើប្រាស់​កាលពីពេល​ថ្មី​នេះ កំណត់ថា​រាជរដ្ឋាភិបាល​មាន​ភារកិច្ច​រៀបចំ​អនុក្រឹត្យ​មួយចំនួន​ដែល​ពាក់ព័ន្ធ ក្នុងនោះ​មាន​អនុក្រឹត្យ​ស្តីពី ពន្ធអាករ​ពិសេស​មូលដ្ឋាន​លើ​ផលិតផល​បារី ឱ្យមាន​ការកើនឡើង​ជា​ង​បច្ចុប្បន្ននេះ ។

​ឯកឧត្តម​អនុរដ្ឋលេខាធិការ បាន​បញ្ជាក់ថា ថ្មីៗ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​ឯកភាព​លើ​លិខិត​ស្នើសុំ​របស់​ក្រសួង​សេដ្ឋកិច្ច ដែល​តម្រូវឱ្យ​មានការ​យកពន្ធ​លើ​ផលិតផល​បារី​នៅ​គ្រប់​ដំណាក់កាល សម្រាប់​បារី​នាំចូល ខណៈ​ពីមុន​នេះ​កម្ពុជា​យកពន្ធ​តែ​ពេល​នាំចូល​ម្តង​ប៉ុណ្ណោះ ហើយ​ជាមួយគ្នានេះដែរ​មន្ត្រី នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ និង​អគ្គនាយដ្ឋាន​ពន្ធដារ ក៏បាន​ខិតខំ​ធ្វើ​ការចុះ​ត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ នៅតាម​បណ្តា​ខេត្ត​គោលដៅ យ៉ាង​មាន​ប្រសិទ្ធភាព​ផងដែរ ដូច្នេះ​ពន្ធ​បារី​នឹងមាន​ការកើនឡើង។​

​លោក​វេជ្ជបណ្ឌិត មុំ គង់ នាយក​ប្រតិបត្តិ​អង្គការ​ចលនា ដើម្បី​សុខភាព​កម្ពុជា បាន​លើ​ឡើង​ថា តាម​ការវិភាគ​ស្រាវជ្រាវ​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) ការយកពន្ធ​បន្ថែម ៥០០​រៀល ក្នុង​បារី​មួយកញ្ចប់​នឹងធ្វើ​ឲ្យ​តម្លៃ​បារី​កើនឡើង ១៥​ភាគរយ កាត់បន្ថយ​អ្នក​ជក់បារី​បាន​៣០ ០០០​នាក់ នៅ​ឆ្នាំ​បន្ទាប់ និង​បង្កា​ពលរដ្ឋ ១០ ០០០​នាក់ ពី​ការស្លាប់​មុន​អាយុ​កំណត់​បណ្តាលមកពី​ការជក់បារី ក្នុង​រយៈពេល ១០​ទៅ​១៥​ឆ្នាំ​បន្ទាប់ ។ មិនតែប៉ុណ្ណោះ ការដំឡើង​បារី​៥០០​រៀល នឹងធ្វើ​ឲ្យ​ប្រាក់ចំណូល​ពន្ធ​រដ្ឋ​កើនឡើង​ប្រមាណ​ជាង ៥៣​លាន​ដុល្លារ ក្នុង​១​ឆ្នាំ ។​

WHO ក៏បាន​បង្ហាញថា មួយឆ្នាំៗ ពលរដ្ឋ​កម្ពុជា​ប្រមាណ ១៥ ០០០​នាក់ បាន​ស្លាប់​បណ្តាលមកពី​ជំងឺ​ដែល​បង្កដោយ​ការប្រើប្រាស់​ថ្នាំជក់ គឺ​ក្នុង​១​ថ្ងៃៗ មាន​អ្នកស្លាប់​ជាង ៤០​នាក់ ជំងឺ​ទាំងនោះ​រួមមាន ជំងឺ​ដាច់ សរសៃឈាម​ក្នុង​ខួរក្បាល ជំងឺ​ស្ទះ​សរសៃឈាម​បេះដូង ជំងឺឆ្លង​ផ្លូវដង្ហើម​ផ្នែក​ខាងក្រោម ជំងឺ​ត្បៀត ទងសួត​រ៉ាំរ៉ៃ និង​ជំងឺមហារីក​សួត ទងសួត និង​បំពង់ខ្យល់ ។​ល​។ ដោយ​៣៣​ភាគរយ នៃ​អ្នកស្លាប់​ទាំងអស់ កើតឡើង​ចំពោះ​ប្រជាពលរដ្ឋ ដែលមាន​ប្រាក់ចំណូល​ទាប​បំផុត ។ លើសពីនេះ​ទៀត ការប្រើប្រាស់​ថ្នាំជក់​បណ្តាល​ឲ្យ​ខាតបង់​ថវិកា ៦៤៩​លាន​ដុល្លារ ដែល​ស្មើនឹង​៣​ភាគរយ នៃ GDP របស់​កម្ពុជា៕ ​អត្ថបទ៖ បាន សុខ​រិ​ទ្ធិ​​

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        94
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        80
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        74

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm