មានការប្រមូលផ្តុំគ្នានៅរដ្ឋតិចសាស ខណៈដែលតុលាការសហរដ្ឋអាមេរិកកាត់ក្ដីបណ្ដឹងកម្មវិធី DACA សម្រាប់កុមារអន្តោប្រវេសន៍​

2023/06/03 02:10:46 am        531

​ក្រុមបាតុករ "Dreamers" បាន​ប្រមូល​ផ្តុំគ្នា​នៅ​ខាងក្រៅ​តុលាការ​ក្នុង​ទីក្រុង Houston រដ្ឋ​តិច​សាស​កាល​ពីថ្ងៃ​ព្រហស្បតិ៍ (១ មិថុនា​) ខណៈដែល​ចៅក្រម​កាត់ក្ដី​លើ​ទឡ្ហីករណ៍​ពី​ពាក្យបណ្តឹង​ដែល​ប​ញ្ចូ​ន​ដោយ​រដ្ឋ​តិច​សាស និង​រដ្ឋ​ផ្សេងទៀត​ដោយ​ចោទប្រកាន់​កម្មវិធី​ផ្តល់​សិទ្ធិ​ជ្រកកោន​សម្រាប់​កុមារ​អន្តោប្រវេសន៍ (DACA) ថា​បំពាន​ច្បាប់​សហព័ន្ធ​។​

​កម្មវិធី DACA គឺជា​កម្មវិធី​សម័យកាល​កាន់តំណែង​របស់​អតីត​ប្រធានាធិបតី​អាមេរិក​លោក​អូ​បា​ម៉ា ដែល​ផ្តល់​ការបន្ធូរបន្ថយ​ការ​និរទេស និង​លិខិតអនុញ្ញាត​ការងារ​ដល់​ជនអន្តោប្រវេសន៍​ដែល​បាន​ចូលទៅក្នុង​ប្រទេស​ដោយ​ខុសច្បាប់​តាំងពី​កុមារ ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​អ្នកស្វែងរក​ក្តី​សុបិន​ឬ "Dreamers"​។​

​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ចូ បៃ​ឌិន បានកំណត់​បញ្ហា​នេះ​ជា​អាទិភាព​មួយ​ដើម្បី​ការពារ​កម្មវិធី DACA ដែល​ត្រូវបាន​បង្កើតឡើង​កាល​ឆ្នាំ ២០១២ ក្រោម​ការដឹកនាំ​របស់​អតីត​ប្រធានាធិបតី​លោក បា​រ៉ា​ក់ អូ​បា​ម៉ា នៅពេល​លោក បៃ​ឌិន នៅ​ជា​អនុ​ប្រធានាធិបតី​។ រដ្ឋ​តិច​សាស និង​រដ្ឋ​ចំនួន​ប្រាំបី​ផ្សេងទៀត​ដែល​ក្រុម​មេធាវី​សាធារណៈរដ្ឋ​អះអាងថា កម្មវិធី​នេះ​បំពាន​ច្បាប់​និយតកម្ម​របស់​សហព័ន្ធ ហើយ​ធ្វើឱ្យ​ពួកគេ​ខាត​ប្រយោជន៍​ទាក់ទង​នឹង​ការអប់រំ ការថែទាំ​សុខភាព និង​ការអនុវត្ត​ច្បាប់​។​

​យោងតាម​ទិន្នន័យ​របស់​ទីភ្នាក់ងារ​សញ្ជាតិ​និង​អន្តោប្រវេសន៍​សហរដ្ឋអាមេរិក (USCIS) ប្រហែល ៨១% នៃ​អ្នក​ចុះឈ្មោះ​ក្នុង​កម្មវិធី DACA ខ្លះ​មកពី​ម៉ិ​ក​ស៊ិ​ក ខ្លះ​មកពី​អែល​សាល​វ៉ា​ឌ៍រ​, ហ្គា​តេ​ម៉ា​ឡា និង​អង់​ឌុយ​រ៉ា​ស់​។ ប្រជាជន​ប្រហែល ១៦៥,០០០ នាក់​រស់នៅក្នុង​រដ្ឋកា​លី​ហ្វ័​រ​ញ៉ា​គាំទ្រ​កិច្ចខិតខំ​ប្រឹងប្រែង​ផ្នែក​ច្បាប់​ដើម្បី​ការពារ​កម្មវិធី DACA ខណៈដែល​រដ្ឋ​តិច​សាសជា​ទីជ្រកកោន​សម្រាប់​ជនអន្តោប្រវេសន៍ ៩៦.០០០​នាក់ ។​

​អតីត​ប្រធានាធិបតី​លោក ដូ​ណា​ល់ ត្រាំ បាន​ព្យាយាម​បញ្ចប់​កម្មវិធី DACA នេះ ប៉ុន្តែ​ត្រូវបាន​ច្រានចោល​ដោយ​តុលាការ​កំពូល​របស់​ស​ហ​រដ្ឋ​អាមេរិក ដែល​បាន​រកឃើញថា​សំណើ​របស់លោក ត្រាំ មិន​គោរព​តាមច្បាប់​និយតកម្ម​៕​

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        14
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        80
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        78

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm