Real Madrid, Barcelona និង Juventus មិន​បោះបង់ និង​ថែមទាំង​ការពារ​គម្រោង ESL របស់​ខ្លួន​

2021/05/10 10:17:29 pm        224

បាល់ទាត់៖ ​Real Madrid, Barcelona និង Juventus ជា​ក្លិប​តែ​បី​ដែល​នៅសល់​មិន​បោះបង់​គំរោង​រៀបចំ​ពាន European Super League និង​នៅតែ​ក្រាញននៀល​ការពារ​ ទោះ​មានការ​គំរាម​ពី​ការ​ដាក់​ទណ្ឌកម្ម​ពី UEFA ក៏ដោយ​។

​​ក្នុងចំណោម ១២ក្លិប​ដែលមាន​រួមគ្នា​បង្កើតពាន​ ដែល​គេ​អោយ​ឈ្មោះថា​ពាន​ក្រៅ​ខោ​នោះ​មាន ៩ក្លិប​មកហើយ​បានប្រកាស​ដកខ្លួន​ដែល ​រួមមាន​ក្លិប​នៅ​អង់គ្លេស​ទាំង ៦, ក្លិប​អ៊ីតាលី​ពីរ Inter Milan និង AC Milan រួមជាមួយ​ក្លិប​អេ​ស្ប៉ា​ញ Atletico Madrid បន្ទាប់ពី​រង​ការរិះគន់​យ៉ាង​ចាស់ដៃ​ពី​មជ្ឈដ្ឋាន​ទូទៅ​ជាពិសេស​អ្នកគាំទ្រ​។ ​ក្លិប​ទាំង ៩ ដែល​បាន​ដកខ្លួន​កន្លងមក UEFA បានបញ្ជាក់​ហើយ​ថា ​នឹង​ទទួលរង​ទណ្ឌកម្ម​ផ្នែក​ហិរញ្ញវត្ថុ​ខ្លះ តែ​ក្លិប​ទាំងបី​ដែល​នៅសល់​នឹង​អាច​រង​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​។ ​Real Madrid, Barcelona និង Juventus ថ្មីៗ​នេះ​បានចេញ​សេចក្តី​ថ្លែង​ការរួម​គ្នា​ថា​ ពួកគេ​គឺជា​ជនរងគ្រោះ និង​ហៅ​គម្រោង​ដាក់ទណ្ឌកម្ម​របស់ UEFA ថា​ជាការ​គម្រាមកំហែង​។

​​រំលឹក​ថា ​កាលពី​ថ្ងៃទី១៨ ខែមេសា​កន្លងទៅ European Super League ត្រូវបាន​ប្រកាស​ជា​រូបរាង តែ​ត្រឹម ៤៨​ម៉ោង​ប៉ុណ្ណោះ​មតិ​រិះគន់​ផ្ទុះឡើង​ពី​មជ្ឈដ្ឋាន​ទូទៅ ជាពិសេស​មាន​បាតុកម្ម​ផ្ទុះឡើង​ពី​អ្នក​គាំទ្រ បូក​រួមទាំង​ការប្រកាស​ថ្កោលទោស​ពី​រដ្ឋាភិបាល​អង់គ្លេស ​ដែល​ធ្វើអោយ​ក្លិប​អង់គ្លេស​ទាំង ៦ ប្រកាស​ដក​ខ្លួន​មុនគេ​។ ​ក្លិប​ស្ថាបនិក​ដែល​នៅសល់​ទាំង ៣ ​បានប្រកាស​ពី​ការការពារ​គំរោង​របស់​ខ្លួន ដែល​ពួកគេ​ថា​ជា​ការជួយ​ស្រោចស្រង់បាល់ទាត់​ពី​វិបត្តិ Covid-19 ដែល​ពួកគេ​រងគ្រោះ​យ៉ាង​ដំណំ​ផ្នែក​ហិរញ្ញវត្ថុ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        160
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        152
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm