ប៊ួគីណាហ្វាសូ ជាវិបត្តិដែលត្រូវបានព្រងើយកន្តើយបំផុត ខណៈពិភពលោកផ្តោតអារម្មណ៍តែលើអ៊ុយក្រែន

2023/06/03 02:29:25 am        507

យោងតាមក្រុមប្រឹក្សាជនភៀសខ្លួនន័រវែស (NRC) បានឲ្យដឹងថា ការផ្លាស់ទីលំនៅ ឬការក្លាយជាជនចំណាកស្រុកក្នុងប្រទេសខ្លួនឯងរបស់មនុស្ស ២លាននាក់ ក្នុងប្រទេសប៊ួគីណាហ្វាសូ ត្រូវបានដាក់ឈ្មោះថា ជាវិបត្តិដែលត្រូវបានព្រងើយកន្តើយបំផុត ខណៈដែលការយកចិត្តទុកដាក់ និងជំនួយនានារបស់ពិភពលោក បានតម្រង់តែទៅលើប្រទេសអ៊ុយក្រែន។

មិនតិចជាងរយៈពេលប្រាំឆ្នាំនោះឡើយ ដែលប្រទេសប៊ួគីណាហ្វាសូ បានស៊ូទ្រាំនឹងជម្លោះជាមួយក្រុមជីវពល ដែលបានវាយប្រហារប្រភពទឹក និងបង្ខំឲ្យសាលារៀនបិទ ហើយឥឡូវនេះ ក្រុមជីវពលនោះ បានគ្រប់គ្រងទឹកដីរបស់ប្រទេសរហូតដល់ទៅ ៤០ភាគរយ។

យោងតាមរបាយការណ៍របស់ NRC មនុស្សប្រហែល ៨០០.០០០នាក់ នៅក្នុងតំបន់ទាំងនេះ មិនមានលទ្ធភាពទទួលបានសេវានានានោះទេ ហើយមួយភាគបួននៃចំនួនប្រជាជនពឹង​ផ្អែក​លើ​ជំនួយមនុស្សធម៌ ខណៈដែលការឡោមព័ទ្ធទីក្រុង Djibo បានធ្វើឲ្យមនុស្សជាច្រើនគ្មានអាហារបរិភោគ រហូតងាកទៅចំចម្អែតក្រពះជាមួយនឹងស្លឹកឈើព្រៃ ដើម្បីរស់មួយគ្រាៗ។

របាយការណ៍ប្រចាំឆ្នាំរបស់ NRC ស្តីពីស្ថានភាពមួយ ដែលត្រូវការការយកចិត្តទុកដាក់បន្ថែមទៀតពីអ្នកការទូត និងប្រព័ន្ធផ្សព្វផ្សាយនោះ បានលើកឡើងថា ប្រទេសអ៊ុយក្រែន បាន​ទទួល​​​ការផ្សាយព័ត៌មានច្រើនជាង ៥ដង និងការផ្តល់មូលនិធិ ៤ដងច្រើនជាងវិបត្តិការផ្លាស់ទីលំនៅធំៗបំផុតទាំង១០ របស់ពិភពលោក។

លោក Jan Egeland អគ្គលេខាធិការ NRC បាននិយាយថា៖ «យើងត្រូវតែធ្វើកិច្ចការបន្ថែមទៀត ដើម្បីបញ្ចប់ការរងទុក្ខវេទនា នៅក្នុងប្រទេសប៊ួគីណាហ្វាសូ មុនពេលភាពអស់សង្ឃឹម បាន​ចាក់ឫសកាន់តែជ្រៅ ហើយត្រូវបានបញ្ចូលទៅក្នុងបញ្ជីនៃវិបត្តិដែលអូសបន្លាយ។ វិបត្តិនេះ ដែលស្ទើរតែពុំត្រូវបានអើពើជាយូរមកហើយ បង្ហាញឲ្យឃើញពីការបរាជ័យ​នៃប្រព័ន្ធ​អន្តរជាតិ ក្នុងការឆ្លើយតបទៅនឹងវិបត្តិដែលទើបនឹងកើតមានថ្មី ខណៈវាក៏បង្ហាញពីការស្ថិតនៅក្នុងស្រមោលដែលគ្មានដំណោះស្រាយជាច្រើនទសវត្សរ៍ផងដែរ»៕

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        18
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        37
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        36

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm