អត្តពលិកជនពិការកម្ពុជា សំណូមពរប្រជាពលរដ្ឋចូលរួមគាំឲ្យបានច្រើន ដ្បិតប្រកួតថ្ងៃដំបូង មិនសូវមានអ្នកទស្សនា

2023/06/03 03:07:36 am        137

ភ្នំពេញ ៖ កីឡាបាល់បោះជិះរទេះជនពិការ គឺជាប្រភេទកីឡា ដែលបានចាប់ផ្ដើមការប្រកួតមុនគេ ក្នុងព្រឹត្តិការណ៍​កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅកម្ពុជា លើវិញ្ញាសាបុរស-នារី ៣នាក់ ទល់ ៣នាក់ កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ នៅសាលដំរី នៃពហុកីឡដ្ឋានជាតិមរតកតេជោ ។

ប៉ុន្ដែអ្វីដែលគួរឲ្យកត់សម្គាល់ ការប្រកួតថ្ងៃដំបូងនេះ ពុំសូវមានទស្សនិកចូលរួមទស្សនានោះទេ បើធៀបនឹងការ​ប្រកួតកីឡាស៊ីហ្គេម លើកទី១២ លើប្រភេទកីឡាបាល់បោះដូចគ្នា នៅទីតាំងដូចគ្នា កាលពីថ្មីៗ ។ តាមរយៈនេះ អត្តពលិកជនពិការកម្ពុជា បានសំណូមពរឲ្យប្រជាពលរដ្ឋចូលរួមទស្សនាឲ្យបានច្រើនកុះករ ដើម្បីលើកទឹក​ចិត្តដល់​កីឡាករ-កីឡាការិនី ក៏ដូចជាលើកមុខមាត់ប្រទេសជាតិផងដែរ ។

កីឡាការិនី អាន ស៊ីណែត និងកីឡាករ ចក់ ចាន់ សមាជិកក្រុមបាល់បោះជិះរទេះជនពិការជម្រើសជាតិកម្ពុជា បានលើក​ឡើងថា ប្រសិនបើមានប្រជាពលរដ្ឋចូលរួមទស្សនាច្រើន នឹងធ្វើឲ្យពួកគេកាន់តែមានកម្លាំងចិត្ត សម្រាប់ការ​ប្រកួត​ប្រជែង និងដណ្ដើមលទ្ធផលល្អជូនជាតិ ។ ហេតុនេះ ពួកគេសង្ឃឹមថា ការប្រកួតបន្ដបន្ទាប់ ក៏ដូចជាតាម​ប្រភេទកីឡា​ផ្សេងៗ នឹងមានអ្នកទស្សនាច្រើន ។

​គួរដឹងថា មុនឈានដល់ពិធីបើកការប្រកួតផ្លូវការ នៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅល្ងាចថ្ងៃទី០៣ ខែមិថុនា ក្រុមបាល់បោះជិះរទេះជនពិការកម្ពុជា បានឡើងដល់វគ្គដណ្ដើមមេដាយ ទាំងបុរស និងនារី ក្នុងនោះក្រុម​បុរស ត្រូវជួបក្រុម៉ាឡេស៊ី ដើម្បីដណ្ដើមមេដាយសំរឹទ្ធ ខណៈក្រុមនារី ត្រូវជួបថៃ ក្នុងវគ្គផ្ដាច់ព្រ័ត្រ ដើម្បីការពារមេដាយ​មាស នៅព្រឹកថ្ងៃសៅ៍ចុងសប្ដាហ៍នេះ នៅសាលដំរី នៃពហុកីឡដ្ឋានជាតិមរតកតេជោ ។ ដូច្នេះសង្ឃឹមថា បងប្អូន​ប្រជាពលរដ្ឋ នឹងចូលរួមទស្សនាឲ្យបានច្រើនកុះករក្នុងការប្រកួតដ៏សំខាន់នេះ ៕ អត្ថបទ ៖ លី ឈុនឡា​

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        99
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        110
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm