លោកជំទាវ សុភ័គ្គ ថាវី ចុះសំណេះសំណាលជាមួយសមាជិកបក្សជាងមួយរយនាក់នៅសង្កាត់និរោធ

2023/06/03 09:22:45 pm        148

ភ្នំពេញ ៖ លោក ជំទាវ សុភ័គ្គ ថាវី ប្រធានក្រុមការងារចុះជួយសង្កាត់និរោធ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣នេះ បាន​អញ្ជើញ​ចុះជួបសំណេះសំណាលជាមួយមេគ្រួសារបក្ស និងសមាជិកគណបក្សប្រជាជនកម្ពុជា  ក្នុងសាខាបក្សភូមិ កោះនរាយ​ចំនួន១១២នាក់ និងបានផ្តល់នូវថវិកាគណបក្សជូនដល់សមាជិកផងដែរ។

នៅក្នុងកិច្ចជំនួបនោះ លោកជំទាវប្រធានក្រុមការងារ ក៏បានរំលឹក និងធ្វើការផ្សព្វផ្សាយបន្ថែមនូវ គោលនយោបាយ​របស់គណបក្ស និងការអភិវឌ្ឍន៍នូវសមិទ្ធិផលនានារបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្ស ប្រជាជន​កម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជាប្រមុខ និង បានអំពាវនាវដល់​បងប្អូនស​មាជិក​គណបក្ស​ឲ្យបន្តផ្តល់ទំនុកចិត្ត ដល់ថ្នាក់ដឹកនាំគណបក្សទៀតផងដែរ។

ក្នុងឱកាសនោះលោកជំទាវ ក៏បានអំពាវនាវដល់សមាជិក-សមាជិកាអញ្ជើញ​ទៅបោះឆ្នោតជូន​ គណបក្សប្រជាជន​កម្ពុជា ដែលមានលំដាប់លេខរៀងទី ១៨ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខនេះ​ផងដែរដើម្បីបន្តគាំទ្រសម្តេច ហ៊ុន សែន ជានាយករដ្ឋមន្ត្រីបន្តទៀត។

ក្រោយពីមានការសំណេះសំណាលពីលោកជំទាវប្រធានក្រុមការងារសមាជិក -សមាជិកាបាន ចូលរួមប្តេជ្ញា​ចិត្តបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាជារៀងរហូតផងដែរ ដោយពួកគេលើកឡើងថា មានតែ​គណបក្ស​ប្រជាជនកម្ពុជាតែមួយគតដែលនាំប្រទេសឲ្យមានសុខសន្តិភាព និងការអភិវឌ្ឍប្រទេសបាន ហើយមានតែគណបក្ស​ប្រជាជនកម្ពុជាតែមួយទេដែលការពារសុខសន្តិភាពដែលកំពុងមានសព្វថ្ងៃនេះបាន៕ អត្ថបទ ៖ បាន ចក់

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        79
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        138
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        251

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm