មន្ត្រីយោធាចិនចោទរដ្ឋមន្ត្រីការពារជាតិអាមេរិកថា បានបង្កភាពតានតឹង ក្នុងតំបន់

2023/06/03 10:31:53 pm        91

សិង្ហបុរី ៖ មន្ត្រីយោធាជាន់ខ្ពស់ចិនមួយរូប បានប្រាប់អ្នកយកព័ត៌មាននៅខាងក្រៅកិច្ចប្រជុំកំពូលសន្តិសុខ នៅ​ប្រទេស​សិង្ហបុរី នៅថ្ងៃសៅរ៍ (ទី៣ ខែមិថុនា) នេះ ថា ការអត្ថាធិប្បាយរបស់រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក ឡយ អូស្ទីន (Lloyd Austin) អាចនឹងបង្កើតឲ្យមានការប្រឈមមុខគ្នា នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក្នុងនោះរួមទាំង​នៅ​ជុំវិញកោះតៃវ៉ាន់ផងដែរ។

លោក អូស្ទីន (Austin) បាននិយាយនៅព្រឹកថ្ងៃសៅរ៍នេះថា លោកមានការបារម្ភយ៉ាងខ្លាំង ចំពោះការមិនមានឆន្ទៈ​របស់ប្រទេសចិន ក្នុងការចូលរួមគ្រប់គ្រងដោះស្រាយវិបត្តិយោធា ដោយព្រមានថា កិច្ចពិភាក្សាគឺជាគន្លឹះដ៏សំខាន់ ដើម្បីបញ្ចៀសជម្លោះ។

ជាការឆ្លើយតបទៅនឹងការលើកឡើងរបស់លោក អូស្ទីន (Austin) លោកវរសេនីយ៍ឯកជាន់ខ្ពស់ Zhao Xiaozhuo អ្នកស្រាវជ្រាវនៅបណ្ឌិត្យសភាវិទ្យាសាស្ត្រយោធារបស់ប្រទេសចិន បាននិយាយថា៖ «នៅក្នុងរយៈពេល ១០ឆ្នាំចុង​ក្រោយនេះ ច្រកសមុទ្រតៃវ៉ាន់មានស្ថិរភាពល្អណាស់ ដូច្នេះ តើអ្វីទៅជាហេតុផល​នៅពីក្រោយ​នៃបំណង​របស់ពួកគេ (សហរដ្ឋអាមេរិក) ដើម្បីផ្លាស់ប្តូរ (ស្ថានភាពជាក់ស្តែង)? ពួកគេទទួលបានផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ»។

សហរដ្ឋអាមេរិក និងចិន កំពុងស្ថិតក្នុងទំនាក់ទំនងទាបបំផុត ក្នុងរយៈពេលជាច្រើនទស្សវត្សរ៍មកនេះ ដោយសារ​ប្រទេសមហាអំណាចទាំងពីរ នៅតែមានទស្សនៈខ្វែងគ្នាយ៉ាងខ្លាំងក្លាលើបញ្ហាគ្រប់យ៉ាង ចាប់ពីបញ្ហាអធិបតេយ្យ​ភាពរបស់កោះតៃវ៉ាន់ រហូតដល់បញ្ហាចារកម្ម និងបញ្ហាជម្លោះដែនដី នៅសមុទ្រចិនខាងត្បូង៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        9
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        78
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        76

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm