នាវាសង្គ្រោះអាល្លឺម៉ង់ត្រូវជាប់នៅអ៊ីតាលី ជុំវិញការបំពានច្បាប់អន្តោប្រវេសន៍

2023/06/03 11:40:35 pm        179

អុីតាលី ៖​ ឆ្មាំល្បាតឆ្នេររបស់អ៊ីតាលី បាននិយាយថា ប្រទេសអ៊ីតាលី កាលពីថ្ងៃសុក្រ (ទី២ ខែមិថុនា) បានឃាត់​នាវា​សង្គ្រោះពីរគ្រឿង ដែលគ្រប់គ្រងដោយអង្គការសប្បុរសធម៌អាល្លឺម៉ង់ ជុំវិញការបំពានច្បាប់អន្តោប្រវេសន៍ដ៏តឹងរ៉ឹង ដែលដាក់ចេញដោយរដ្ឋាភិបាលស្តាំនិយមរបស់ប្រទេសនេះ។

អង្គការ Mare Go បានឲ្យដឹងថា ខ្លួនមិនបានអនុវត្តតាមការណែនាំ ក្នុងការនាំជនអន្តោប្រវេសន៍ចំនួន ៣៦នាក់ ដែលខ្លួន​ទទួលបាន កាលពីថ្ងៃព្រហស្បតិ៍ (ថ្ងៃទី១ ខែមិថុនា) ទៅកាន់កំពង់ផែ Sicily របស់ទីក្រុង Trapani ដោយជំនួស​ឲ្យការ​ដឹកពួកគេទៅកាន់កោះ Lampedusa ពេលជួយសង្គ្រោះបានជាច្រើនម៉ោង នៅសមុទ្រ។

ឆ្មាំល្បាតឆ្នេរអ៊ីតាលី បានបញ្ជាក់ថា ខ្លួនបានឃាត់នាវានោះ ក៏ដូចជានាវាទីពីរ ឈ្មោះ Sea-Eye 4 ដែលបានចូលចត នៅទីក្រុងឆ្នេរសមុទ្រ Ortona ភាគខាងកើតប្រទេសអ៊ីតាលី ដោយមានជនអន្តប្រវេសន៍ចំនួន ៤៩នាក់ នៅលើនោះ។

ច្បាប់របស់ប្រទេសអ៊ីតាលី ដែលត្រូវបានអនុម័តដោយសភា កាលពីខែកុម្ភៈ តម្រូវឲ្យនាវាដែលគ្រប់គ្រង​ដោយ​អង្គការ​សប្បុរសធម៌ ត្រូវធ្វើដំណើរទៅកាន់កំពង់ផែភ្លាមៗ បន្ទាប់ពីជួយសង្គ្រោះ ដោយហាមឃាត់ ក្នុងការធ្វើប្រតិបត្តិការច្រើន នៅសមុទ្រ។

អាជ្ញាធរអ៊ីតាលី ក៏បានចាប់ផ្តើមណែនាំនាវាធ្វើដំណើរទៅកាន់កំពង់ផែឆ្ងាយៗបន្ថែមទៀត មិនត្រឹមតែនៅក្រុង Sicily ប៉ុណ្ណោះទេ ប៉ុន្តែឆ្ងាយរហូតដល់ឧបទ្វីបអ៊ីតាលី ហើយក្នុងករណីខ្លះចម្ងាយរាប់រយគីឡូម៉ែត្រទៀតផង៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        70
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        60
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        54

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm