រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ ប្រកាស​មិន​យក​ថ្លៃ​ទឹក​ពី​កម្មករ​ស្នាក់​តាម​ផ្ទះ​ជួល​៨៧០​ផ្ទះ ​ក្នុង​តំបន់​ក្រហម​ចំនួន​ ៣​ខែ​

2021/05/10 04:46:43 pm        307

​ភ្នំពេញ​៖ អនុវត្ត​តាម​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​ប្រមុខ​ថ្នាក់ដឹកនាំ​នៃ​រាជរដ្ឋាភិបាល នៅពេលនេះ​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ បានសម្រេច​អនុគ្រោះ​ជួយ​បង់ថ្លៃ​ទឹក​ជំនួស​ជូន​បណ្តា​កម្មករ​កម្មការិនី​រោងចក្រ ដែល​បាន​កំពុង​ស្នាក់នៅ​តាម​ផ្ទះជួល​ចំនួន​ ៨៧០​ទីតាំង​ផ្ទះ​ជួល ដែល​បាន​ចុះបញ្ជី​ប្រើប្រាស់​ទឹក​របស់​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ហើយ​បាន​ស្ថិត​នៅក្នុង​តំបន់​ក្រហម​នៅក្នុង​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​ នៃ​ខេត្ត​កណ្តាល​ចំនួន​៣​ខែ ចាប់ពី​ខែ​មីនា ដល់​ខែឧសភា​។​

​បើ​តាម​ឯកឧត្តម ស៊ឹម ស៊ីថា អគ្គនាយក​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ បាន​ថ្លែងប្រាប់​BTV នៅ​ថ្ងៃទី​១០ ខែ​ឧសភា​នេះ​ថា សម្រាប់​កម្មករ​កម្ម​កា​រ​នី​ដែល​ស្នាក់​ក្នុង​បន្ទប់​ជួល​ក្នុង​តំបន់​ក្រហម​នៅក្នុង​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ហើយ​បាន​បង់​វិក្កយបត្រ​ប្រើប្រាស់​ទឹក​ក្នុង​ខែ​មីនា និង​ខែមេសា​រួចហើយ រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ នឹងធ្វើ​ការបង់​សង​ត្រឡប់​វិញ​នៅក្នុង​វិក្កយបត្រ​ទឹក​ដែល​នឹង​ចេញ​នៅ​ខែក្រោយ​នេះ​។​

​ឯកឧត្តម ស៊ឹម ស៊ីថា បញ្ជាក់ថា កម្មករ កម្ម​ការ​នី​សិស្ស​និស្សិត​ដែល​ស្ថិត​ក្នុង​តំបន់​លឿងទុំ​និង​តំបន់​លឿង គឺ​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ មិនមាន​គោលការណ៍​បង់ថ្លៃ​ទឹក​ជួស​នោះ​ទេ ប៉ុន្តែ ​យើង​បាន​បន្ធូរបន្ថយ​លក្ខខណ្ឌ​ខ្លះ​ៗ ហើយ​អ្នក​មក​បង់ថ្លៃ​ទឹក​យឺតយ៉ាវ ដោយ​យើង​មិន​ផាក​ពិន័យ និង​មិន​ចុះទៅ​បិទ​ទឹក​ផ្អាក​ការ​ផ្គត់ផ្គង់​ទឹក​នោះ​ទេ ពោលគឺ​យើង​នៅតែ​បន្ត​យោគយល់​ពន្យារ​ការបង់ និង​បន្ត​ផ្គត់ផ្គង់​ទឹកជា​ធម្មតា​។​

​សូម​បញ្ជាក់​ថា នៅក្នុង​អំឡុង​ពេលដែល​រាជរដ្ឋាភិបាល​ប្រកា​សបិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ រយៈពេល​៣​សប្តាហ៍​កន្លងមកនេះ បានធ្វើអោយ​កម្ម​ករ​កម្មការិនី​រោងចក្រ​កំពុង​ស្នាក់នៅ​ក្នុងផ្ទះ​ជួល​កន្លងមក បាន​ផ្អាក​ការងារ​ដោយសារ​រោងចក្រ​ផ្អាក​ដំណើរការ ហើយ​រហូតមក​ដល់ពេលនេះ មាន​រោងចក្រ​មួយចំនួនធំ​បាន​បើក​ដំណើរការឡើង ​ប៉ុន្តែ ​ការចូល​បំរើការ​ងារ​វិញ​របស់​កម្មករ​កម្ម​ការ​នី គឺ​មិនទាន់​មានដំណើរ​ការល្អ​នោះទេ ពោល គឺ​រោងចក្រ​ខ្លះ បាន​កាត់បន្ថយ​ចំនួន​កម្មករ​ចូលធ្វើការ​នៅក្នុង​រោងចក្រ ដោយបាន​ប្តូរ​វេន​ចូលធ្វើ​ការងារ និង​ឈប់សំរាក​ចំនួន​២​សប្តាហ៍​ម្តង ដែល​បញ្ហា​ធ្វើ​អោយប៉ះពាល​ការប្រើប្រាស់​ថ្លៃ​ទឹក ថ្លៃ​ភ្លើង និង​ចំណាយ​ចំ​បាច់​នានា​ទៀត​៕ ​អត្ថបទ៖ ស៊ុម សុខ​ជា

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        123
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        103
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        96

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm